នាយករដ្ឋមន្ត្រីអង់គ្លេសដណ្ដើមបានជ័យជំនះសំខាន់ក្នុងការបោះឆ្នោតនៅរដ្ឋសភា

(VOVWORLD) -នាថ្ងៃទី ១២ មិថុនា នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ជៀសផុតពីបរាជ័យដ៏ធំមួយនៅក្នុងយុទ្ធសាស្រ្ត Brexit របស់ខ្លួន ក្រោយពីសមាជិកសភាបានច្រានចោលផែនការមួយដែលនឹងដាក់ជូនរដ្ឋសភាដើម្បីអនុម័តជាឯកច្ឆ័នលើកិច្ចព្រមព្រៀងចុងក្រោយ ដែលត្រូវបានចរចាជាមួយទីក្រុងព្រុចសែល។
នាយករដ្ឋមន្ត្រីអង់គ្លេសដណ្ដើមបានជ័យជំនះសំខាន់ក្នុងការបោះឆ្នោតនៅរដ្ឋសភា - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May

ដោយមានសម្លេងគាំទ្រចំនួន 324 និងសម្លេងប្រឆាំងចំនួន 298 នោះ សភាជាន់ទាបអង់គ្លេសនឹងច្រានចោលនូវខ្លឹមសារធ្វើវិសោធនកម្មលើគម្រោងច្បាប់ Brexit ហើយនឹងដកសិទ្ធិសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប (EU) របស់រដ្ឋាភិបាលដោយមិនចាំបាច់កិច្ចព្រមព្រៀងណាមួយឡើយ។

នៅក្នុងការបោះឆ្នោត ផ្សេងមួយទៀតនាថ្ងៃដដែល រដ្ឋាភិបាលអង់គ្លេសក៏ទទួលជ័យជម្នះ ខណៈដែល សមាជិកសភាបានបញ្ជាក់ថា នាថ្ងៃទី ២៩ មិនា ឆ្នាំ ២០១៩ គឺជាថ្ងៃដែលអង់គ្លេសចាកចេញពី EU ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ