នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមជំនួបសន្ទនាតុមូលស្ដីអំពីកិច្ចសហប្រតិបត្តិការវិនិយោគអាមេរិក-វៀតណាម

(VOVWORLD) -នាព្រឹកថ្ងៃទី៣០ឧសភា នៅទីក្រុង New York នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមជំនួបសន្ទនាតុមូល ស្ដីអំពីកិច្ចសហប្រតិបត្តិការវិនិយោគអាមេរិក-វៀតណាម។នៅទីនេះ នាយករដ្ឋមន្ត្រី 
នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមជំនួបសន្ទនាតុមូលស្ដីអំពីកិច្ចសហប្រតិបត្តិការវិនិយោគអាមេរិក-វៀតណាម - ảnh 1នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមជំនួបសន្ទនាតុមូលស្ដីអំពីកិច្ចសហប្រតិបត្តិការវិនិយោគអាមេរិក-វៀតណាម 

នាព្រឹកថ្ងៃទី៣០ឧសភា នៅទីក្រុង New York នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមជំនួបសន្ទនាតុមូល ស្ដីអំពីកិច្ចសហប្រតិបត្តិការវិនិយោគអាមេរិក-វៀតណាម។នៅទីនេះ នាយករដ្ឋមន្ត្រី បានជូនដំណឹងចំពោះវិនិយោគិនអំពីបំរ៉ែបំរួលយ៉ាងសកម្មនៃខឿនសេដ្ឋកិច្ចវៀតណាម។ស្ដីអំពីការផ្លាស់ប្តូរពាណិជ្ជកម្ម នាយករដ្ឋមន្ត្រីបានចាត់ទុកថា៖ ភាគីទាំងពីរអាចបង្កើតឡើងតុល្យភាពពាណិជ្ជកម្ម ដោយការនាំចេញផលិតផល ដែលភាគីនីមួយៗមានឧត្តមភាព។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

          “ ដោយមានទិសស្លោកគឺរដ្ឋាភិបាលច្នៃប្រឌិត ធ្វើសកម្មភាព ជាថ្មីម្តងទៀតខ្ញុំសូមអះអាងថា៖រដ្ឋាភិបាលបន្តកសាងរដ្ឋាភិបាលមួយប្រកបដោយច្នៃប្រឌិត ធ្វើសកម្មភាព តម្លាភាព ជិតស្និទ្ធិជាមួយសហគ្រាស ហើយបង្កលក្ខណះងាយស្រួលបំផុតសំរាប់សហគ្រាស និងវិនិយោគិនវិនិយោគ ដែលក្នុងនោះមានសហគ្រាសអាមេរិក បានទាក់ទងជាមួយឱកាស សក្ដានុភាព បរិយាកាសអាជីវកម្មសមភាពនៅវៀតណាម ដើម្បីផលប្រយោជន៍របស់ភាគីទាំងពីរ។”

          ក៏នៅទីនេះ លោក Jan Van Acker ប្រធានអាស៊ី ប៉ាស៊ីហ្វីក នៃក្រុមហ៊ុន Merch Sharp &Dohme បានអោយដឹងថា៖

          “ អាស៊ី ប៉ាស៊ីហ្វីក ជាទីផ្សារទាក់ទាញបំផុតលើពិភពលោក ដោយមានកំណើនខ្ពស់ ដែលក្នុងនោះវៀតណាមក៏ជាទីផ្សារទាក់ទាញមួយដែរ។ យើងខ្ញុំបានមានវត្តមាននៅវៀតណាមបានជាង២០ឆ្នាំហើយ និងការវិនិយោគលើវិស័យឱសថ ហើយយើងខ្ញុំវាយតំលៃខ្ពស់ការដែលរដ្ឋាភិបាលវៀតណាមកែលំអរគុណភាពសេវាកម្មសុខាភិបាល និងវិនិយោគសំរាប់វិស័យសុខាភិបាលគុណភាពខ្ពស់។ វៀតណាមបានមានយុទ្ធសាស្ត្រធានាថាដល់ឆ្នាំ ២០២០ ៨០%បរិមាណថ្នាំ បានផលិតនៅវៀតណាម ដូច្នេះ យើងខ្ញុំបានចាត់ទុកវៀតណាមជាទីផ្សារយុទ្ធសាស្ត្រ។”

          នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានជំនួបសន្ទនាជាមួយបណ្ដាថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនជួរមុខនៅអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ