នាយករដ្ឋមន្រ្តី David Cameron អំពាវនាវអ្នកបោះឆ្នោតអង់គ្លេសគាំទ្រការបន្តនៅ EU

នាយករដ្ឋមន្រ្តី David Cameron អំពាវនាវអ្នកបោះឆ្នោតអង់គ្លេសគាំទ្រការបន្តនៅ EU - ảnh 1
យុវជនអង់គ្លេសចូលរួមការចលនាបន្តនៅ EU នាថ្ងៃទី២១ មិថុនា (រូបថត៖AFP/TTXVN)

(VOVworld) - ពីរថ្ងៃមុននឹងប្រព្រឹត្តទៅការបោះប្រជាមតិ ប្រវត្តិសាស្ត្រដើម្បីធ្វើការ
សម្រេចទៅលើទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) នាយករដ្ឋមន្រ្តីអង់គ្លេស
លោក David Cameron បានអំពាវនាវឲ្យអ្នកបោះឆ្នោតប្រទេសនេះ គាំទ្រការបន្តនៅ
ផ្ទះរួម EU ដែលអង់គ្លេសជាសមាជិកក្នុងអំឡុង៤០ឆ្នាំកន្លងទៅ។ថ្លែងនាថ្ងៃទី២១
មិថុនា លោក Cameron បានសង្កត់ធ្ងន់ថា លោកចង់ធ្វើការសន្ទនាផ្ទាល់ជាមួយ
ពលរដ្ឋ ជំនាន់ជាមួយលោក ក៏ដូចជាពលរដ្ឋវ័យចំណាស់ ដើម្បីបញ្ចុះបញ្ចូលពួកគេ
ឲ្យពិចារណាអំពីឥទ្ធិពលនៃការចាកចេញពី EU ចំពោះជំនាន់វ័យក្មេង។នាយករដ្ឋ
មន្រ្តីរូបនេះក៏បានសំដែងជំនឿជាក់ដ៏ខ្លាំងក្លាថា ប្រទេសអង់គ្លេសនឹង មានសុវត្ថិភាព
ជាង រឹងមាំជាងនិងសម្បូររុងរឿងជាងការចាកចេញពី EU។
ការស្ទង់សាធារណៈមតិនាពេលថ្មីៗនេះបានសរឲ្យឃើញថា អត្រាពលរដ្ឋអង់គ្លេស
គាំទ្រការបន្តនៅ EU កំពុងកើនឡើងច្រើនជាងអត្រាពលរដ្ឋប្រឆាំងជំទាស់ ។ប៉ុន្តែ
ក៏មានពលរដ្ឋជាច្រើននាក់នៅមិនទាន់មានសេចក្ដីសំរេចចុងក្រោយរហូតដល់
ពេលចូលក្នុងបន្ទប់បោះឆ្នោត។លទ្ធផលនៃការបោះប្រជាមតិនឹងត្រូវបានប្រកាស
នាថ្ងៃទី២៤ មិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ