នាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលជួបសន្ទនាទេសាភិបាលខេត្ត Nagasaki

នាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលជួបសន្ទនាទេសាភិបាលខេត្ត Nagasaki - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយលោក Nakamura Norimichi ទេសាភិបាលខេត្ត Nagasaki (រូបថត៖VGP)

(VOVworld) - នាថ្ងៃទី២០ មេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan
Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Nakamura Norimichi ទេសាភិបាល
ខេត្ត Nagasaki របស់ជប៉ុន រួមជាមួយក្រុមតំណាងសហគ្រាសនៃខេត្តនេះ ដែលកំពុង
បំពេញ ទស្សនកិច្ចនៅវៀតណាម។នៅទីនេះ លោក Nguyen Xuan Phuc បានស្នើឲ្យ
ខេត្ត Nagasaki បង្កើនកិច្ចសហប្រតិបតិ្តការជាមួយខេត្ត Quang Nam និងតំបន់ផ្សេងៗ
ទៀតរបស់វៀតណាម ជាពិសេសលើវិស័យដែល ជប៉ុនមានឧត្តមភាពដូចជាផលិត
រថយន្ត ស្ថាបនានាវា ជាដើម។រីឯខ្លួនវិញ ទេសាភិបាលលោក​Nakamura Norimichi
ឲ្យដឹងថា កាលពីឆ្នាំ២០១៥ ខេត្ត Nagasaki បានរៀបចំឲ្យសហគ្រាសចំនួន១០០មក
បំពេញទស្សនកិច្ចនៅវៀតណាម។ចាប់តាំងពីនោះមក សហគ្រាសជាច្រើនរបស់
ខេត្តក៏បានមកបំពេញទស្សនកិច្ចនៅ វៀតណាមដើម្បីចូលរួមព្រឹត្តិការណ៍វប្បធម៌
នានាក៏ដូចជាស្វែងរកឱកាសសហ ប្រតិបតិ្តការ វិនិយោគជាមួយសហគ្រាសនិង
តំបន់នៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ