នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បញ្ចប់ដំណើរទស្សនកិច្ចនៅ វៀតណាមប្រកបដោយជោគជ័យ

(VOVWORLD) - នាព្រឹកថ្ងៃទី៨ ខែធ្នូ នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានបញ្ចប់ប្រកបដោយភាពល្អប្រសើរនូវដំណើរ ទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែធ្នូ តាមការអញ្ជើញ របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc។
នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បញ្ចប់ដំណើរទស្សនកិច្ចនៅ វៀតណាមប្រកបដោយជោគជ័យ - ảnh 1សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (រូបថត៖ VOV) 


 
មុននោះ សម្ដេច តេជោ ហ៊ុន សែនបានអញ្ជើញជួបសម្ដែងការគួរសមជា មួយប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។ សម្ដេច នាយករដ្ឋមន្រ្តីបានជូនដំណឹងជាទូទៅអំពីស្ថានភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា នាពេលថ្មីៗនេះ ព្រមទាំងអោយដឹងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិនេះ នឹង ខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងនានា ដែលក្នុងនោះមានវៀតណាមផងដែរ។

        ចំណែកឯប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអបអរសាទរចំពោះប្រទេសកម្ពុជាដោយបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ព្រមទាំងអះអាងថា រដ្ឋសភាវៀតណាមជានិច្ចកាល សហប្រតិបតិ្តការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភានិងព្រឹទ្ធសភាកម្ពុជា ដើម្បី ឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ ជំរុញការបើកពង្រីកនិងលើកកំពស់ប្រសិទ្ធភាពរវាងរដ្ឋាភិបាលនិងប្រជាជននៃ ប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបតិ្តការរវាងរដ្ឋសភាទាំងពីរទាំងខាង ទ្វេភាគីនិងពហុភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ