នាយករដ្ឋមន្រ្តីបញ្ជាណែនាំឲ្យយកចិត្តទុកដាក់ដល់កូនចៅជំនាន់ទី៣របស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ

(VOVWORLD) - នាព្រឹកថ្ងៃទី៧ ខែសីហា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកការជំនះ ពុះពារលើផលវិបាកដោយគ្រាប់បែកមីននិងជាតិគីមីពុលពណ៌លឿងទុំ/dioxin ក្រោយពីសង្គ្រាមនៅវៀតណាម បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំរបស់ គណៈកម្មាធិការ។
នាយករដ្ឋមន្រ្តីបញ្ជាណែនាំឲ្យយកចិត្តទុកដាក់ដល់កូនចៅជំនាន់ទី៣របស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំនេះ (រូបថត៖ VOV) 

ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc ចាត់ទុកថា ចាំបាច់ត្រូវស្រាវជ្រាវកសាងគោលនយោបាយចំពោះកូនជៅជំនាន់ទី៣របស់ជន រងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin។

        “យើងត្រូវកំណត់យ៉ាងច្បាស់លាស់ថា កិច្ចការជំនះពុះពារលើផលវិបាក ដោយគ្រាប់បែកមីន ជាតិគីមីពុលបណ្ដាលឡើងគឺជាភារកិច្ចបន្ទាន់ ដែលបង្ហាញ នូវលក្ខណៈមនុស្សធម៌ មនុស្សសាស្ត្រដ៏ជ្រាលជ្រៅ រួមចំណែកអនុវត្តន៍គោលដៅ ការពារជីវិត សុខភាពនិងសុវត្ថិភាពសំរាប់ប្រជាជន បោសសម្អាតបរិស្ថាន បង្ក លក្ខណៈងាយស្រួលសំរាប់តំបន់នានាដែលរងគ្រោះដោយជាតិគីមីពុលនិងគ្រាប់បែកមីន អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដោយចីរភាព។ ដោយហេតុនេះ ចាប់តាំងពី ដើមអាណត្តិនេះមក នាយករដ្ឋមន្រ្តីបានពង្រឹងគណៈកម្មាធិការជាតិទទួល បន្ទុកការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីននិងជាតិគីមីពុលក្រោយពីសង្គ្រាមវៀតណាម សំដៅពង្រីកតួនាទី ការទទួលខុសត្រូវរបស់បណ្ដាតំបន់ក្នុង បញ្ហានេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ