នាយករដ្ឋមន្រ្តីរដ្ឋាភិបាលអនុម័តលើយុទ្ធសាស្ត្រអភិវឌ្ឍវិស័យធនាគារវៀតណាមដល់ឆ្នាំ២០២៥

(VOVWORLD) - យុទ្ធសាស្ត្រអភិវឌ្ឍវិស័យធនាគារវៀតណាមដល់ឆ្នាំ២០២៥ ទិសដៅដល់ ឆ្នាំ២០៣០ ទើបនឹងបាននាយករដ្ឋមន្រ្តីរដ្ឋាភិបាលអនុម័ត។
យុទ្ធសាស្ត្រនេះដាក់ ចេញគោលដៅបង្កើនចរិតលក្ខណៈឯករាជ្យ ម្ចាស់ការនិងការអត្ថាធិប្បាយដោយ មានការទទួលខុសត្រូវរបស់ធនាគារជាតិស្ដីពីគោលដៅប្រតិបតិ្តគោលនយោបាយរូបិយវត្ថុ គ្រប់គ្រងអតិផរណានៅកម្រិតដ៏សមស្របទៅនឹងទិសដៅអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៃដំណាក់កាលនីមួយៗ ជួយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ជំរុញគោលដៅកំណើនសេដ្ឋកិច្ចដោយចីរភាព។ ក្នុងដំណាក់កាលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ នឹងបង្កើនថែមទៀតលទ្ធភាពប្រកួតប្រជែង បង្កើនតម្លាភាពនិង ការគោរពតាមស្ដង់ដារ ទំនៀមទំលាប់អន្តរជាតិក្នុងការគ្រប់គ្រងនិងក្នុងសកម្ម ភាពរបស់អង្គការឥណទាននានាផងដែរ។ ខិតខំប្រឹងប្រែងដល់ចុងឆ្នាំ២០២៥ វៀតណាមមានធនាគារពាណិជ្ជកម្មយ៉ាងហោចណាស់ពី២ដល់៣អង្គភាពដែលស្ថិតនៅក្នុងកំពូលធនាគារទាំង១០០ដ៏ធំបំផុតនៅទ្វីបអាស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ