នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Binh

(VOVWORLD) - នារសៀលថ្ងៃទី២៦ ខែសីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Binh ភាគកណ្ដាល វៀតណាម។ 

  ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ ចំពោះការដែលបក្សភាគ អាជ្ញាធរខេត្ត Quang Binh បានសាមគ្គីគ្នា ប្រកាន់យ៉ាង ខ្ជាប់ខ្ជួននូវគោលជំហររបស់មជ្ឈឹមនិងរដ្ឋាភិបាលក្នុងការបញ្ជាណែនាំ។ ដោយ ហេតុនេះ ខេត្តបានទទួលលទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនាពេលកន្លងទៅ ជាពិសេសក្នុងបរិបទដែលខេត្ត Quang Binh ត្រូវទទួល រងគ្រោះធម្មជាតិនិងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយឧប្បត្តិហេតុបរិស្ថានសមុទ្រមុននេះ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ខេត្តចាំបាច់ត្រូវបន្តជំរុញការ អភិវឌ្ឍវិស័យទេសចរនិងការទាក់ទាញដើមទុនវិនិយោគផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ