នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយថ្នាក់ ដឹកនាំជាច្រើនជំនាន់នៃស្រុក Que Son

(VOVWORLD) - ក្នុងជំនួបនេះ លោក នាយករដ្ឋមន្រ្តីបានលើកសរសើរបក្សភាគ អាជ្ញាធរនិងប្រជាជនស្រុក Que Son ជាតំបន់ព្រៃភ្នំដែលជួបការលំបាកជាច្រើនក្ដី ប៉ុន្តែដោយស្មារតីឧស្សាហ៍ព្យាយាម នោះ បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅសេដ្ឋកិច្ចសង្គមកិច្ចនានា ដែលត្រូវបានដាក់ចេញ។


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយថ្នាក់ ដឹកនាំជាច្រើនជំនាន់នៃស្រុក Que Son  - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួប (រូបថត៖ VOV)

       នារសៀលថ្ងៃទី១១ កុម្ភៈ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយថ្នាក់ដឹក នាំជាច្រើនជំនាន់នៃស្រុក Que Son ខេត្ត Quang Nam ភាគកណ្ដាលវៀតណាម ក្នុងឱកាសជិតមកដល់បុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨។ ក្នុងជំនួបនេះ លោក នាយករដ្ឋមន្រ្តីបានលើកសរសើរបក្សភាគ អាជ្ញាធរនិងប្រជាជនស្រុក Que Son ជាតំបន់ព្រៃភ្នំដែលជួបការលំបាកជាច្រើនក្ដី ប៉ុន្តែដោយស្មារតីឧស្សាហ៍ព្យាយាម នោះ បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅសេដ្ឋកិច្ចសង្គមកិច្ចនានា ដែលត្រូវបានដាក់ចេញ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ស្នើឲ្យស្រុក ទាំងមូលត្រូវយកសេដ្ឋកិច្ចធ្វើជាស្នូល ផ្តោតសំខាន់លើការទាក់ទាញដើមទុន ជ្រើសរើសគម្រោងការណ៍ដែលមិនជះឥទ្ធិពលអាក្រក់ទៅលើបរិស្ថាន បង្ក លក្ខណៈងាយស្រួលឲ្យវិនិយោគិនចូលមកបណ្ដាក់ទុននៅ Que Son៕


ប្រតិកម្មទៅវិញ

ផ្សេងៗ