នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយទីប្រឹក្សាពិសេសគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយទីប្រឹក្សាពិសេសគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ)និងលោក Isao Iijima ទីប្រឹក្សាពិសេសគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន

(VOVworld) - នារសៀលថ្ងៃទី៩ ធ្នូ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Isao
 Iijima ទីប្រឹក្សាពិសេសគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន។នៅទីនេះ លោក Nguyen
Xuan Phuc បានស្នើឲ្យប្រទេសទាំងពីរបន្តបង្កើនការជឿទុកចិត្តគ្នាខាង នយោបាយ
តាមរយៈដំណើរទស្សនកិច្ចនិងជំនួបប្រាស្រ័យជាន់ខ្ពស់ ជំរុញកិច្ច សហប្រតិបតិ្តការ
សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ បង្កើនទំហំពាណិជ្ជកម្មនិងវិនិ យោគ ហើយជំរុញ
សហគ្រាសជប៉ុនបណ្ដាក់ទុននៅវៀតណាម។លោកនាយក រដ្ឋមន្រ្តីមានគោល
បំណងថា ជប៉ុនបង្កើនការនាំចូលមុខទំនិញកសិផលរបស់ វៀតណាម ក៏ដូចជា
ជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យដែលប្រទេសទាំង ពីរមានសក្ដានុភាពជា
ច្រើនដូចជាកសិកម្ម ពលកម្ម វប្បធម៌និងទេសចរណ៍ ផងដែរ។
រីឯខ្លួនវិញ លោក Isao Iijima មានគោលបំណងថា វៀតណាមជានិច្ចកាលបង្ក
លក្ខណៈសំរាប់សហគ្រាសជប៉ុនមកធ្វើអាជីវកម្មយ៉ាងងាយស្រួលនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ