នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc លើកទឹកចិត្តដល់គ្រូបង្វឹកនិងសិស្សលោក Park Hang Seo មុនពេលចូលរួមប្រកួតបាល់ទាត់បុរសនៅ Seagames30

(VOVWORLD) - ក្នុងសន្និសីទសារព័ត៌មានមុនពេលចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកីឡាបាល់ទាត់បុរស SeaGames 2019 លោក Park Hang Seo គ្រូបង្វឹកបានបង្ហើបអំពីសារលិខិតអបអរសាទរពីនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ។ 
នាយករដ្ឋមន្រ្តីលោក  Nguyen Xuan Phuc លើកទឹកចិត្តដល់គ្រូបង្វឹកនិងសិស្សលោក Park Hang Seo មុនពេលចូលរួមប្រកួតបាល់ទាត់បុរសនៅ Seagames30 - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាម លោក  Nguyen Xuan Phuc (រូបថត៖ chinhphu.vn)

នៅក្នុងសារលិខិតនេះ លោក Nguyen Xuan Phuc បានលើកទឹកចិត្តដល់គណៈ បណ្តុះបណ្តាលនិងក្រុមកីឡាបាល់ទាត់វៀតណាម ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីនាំមកនូវភាពរុងរឿងជូនប្រទេសជាតិ។ គ្រូបង្វឹក Park Hang Seo បានអះអាងថាក្រុមកីឡាបាល់ទាត់ទាំងមូលសន្យាថានឹងប្រកួតអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីសក្តិសមនឹងសេចក្តីស្រឡាញ់ ទំនុកទុកចិត្តនិងការគាំទ្រពីប្រជាជន វៀតណាម។ ក្រុមទាំងមូលខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុតដើម្បីយកឈ្នះបានមេដាយមាសក្នុងស៊ីហ្គេមឆ្នាំ ២០១៩ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ