នាយករដ្ឋមន្រ្តីលោក Pham Minh Chinh៖ ជួរគ្រូពេទ្យ វេជ្ជបណ្ឌិតបង្ហាញ​ស្មារតី​ទទួល​ខុសត្រូវខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - នារសៀលថ្ងៃទី ១៣ ឧសភា នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខនិងលើកទឹកចិត្តដល់កំលាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដែលជាជួរកម្មាភិបាល គិលានុបដ្ឋាយិកា និងគ្រូពេទ្យនៃមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្រ្តទីក្រុងហូជីមិញ និង មន្ទីរពេទ្យ Cho Ray។
នាយករដ្ឋមន្រ្តីលោក Pham Minh Chinh៖ ជួរគ្រូពេទ្យ វេជ្ជបណ្ឌិតបង្ហាញ​ស្មារតី​ទទួល​ខុសត្រូវខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ - ảnh 1នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខនិងលើកទឹកចិត្តដល់កំលាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដែលជាជួរកម្មាភិបាល គិលានុបដ្ឋាយិកា និងគ្រូពេទ្យ 

អញ្ជើញថ្លែងនៅមន្ទីរពេទ្យទាំងពីរនេះ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា បណ្ដាកងកម្លាំងនៅខ្សែជួរមុខ និងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតបានចូលរួមចំណែកយ៉ាងសកម្ម និងសំខាន់ៗប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងជំនះពុះពារលើផលវិបាកដោយសារជំងឺរាតត្បាត។ ទន្ទឹមនឹងនេះក៏មានការចូលរួមរបស់កងកម្លាំងទ័ព នគរបាល និងកងកម្លាំងដទៃទៀត។

លោកនាយករដ្ឋមន្រ្តីបានអះអាងថា ក្នុងគំនិតដឹកនាំរបស់បក្ស រដ្ឋាភិបាល នាយករដ្ឋមន្ត្រី ប្រធានគណកម្មធិការដឹកនាំ និងការក្រើនរំលឹករបស់ប្រធានរដ្ឋនោះ ភារកិច្ចការពារផលប្រយោជន៍របស់ប្រជាជន របស់ប្រទេសជាតិ របស់ប្រជាជាតិគឺជាចម្បងបង្អស់  ក្នុងនោះមានកិច្ចការពារសុខភាពជូនប្រជាជន ពោលគឺ មិនលះបង់សុខភាពរបស់ប្រជាជនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឡើយ។ ទន្ទឹមនឹងនេះត្រូវតែមានការរួមបញ្ចូលគ្នាប្រកបដោយសុខដុមរមនា សមស្របនិងប្រសិទ្ធភាពរវាងការបង្ការ ប្រយុទ្ធប្រឆាំង និងជំនះពុះពារផលវិបាកនៃជំងឺរាតត្បាតជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

នាយករដ្ឋមន្រ្តីលោក Pham Minh Chinh៖ ជួរគ្រូពេទ្យ វេជ្ជបណ្ឌិតបង្ហាញ​ស្មារតី​ទទួល​ខុសត្រូវខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ - ảnh 2នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខនិងលើកទឹកចិត្តដល់មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្រ្តទីក្រុងហូជីមិញ

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យមន្ទីរពេទ្យនានាត្រូវបង្កើតសេណារីយ៉ូដើម្បីទប់ទល់នឹងស្ថានការណ៍ដែលអាចកើតមាននៅតាមមូលដ្ឋាន ជាពិសេសគឺត្រៀមរៀបចំសម្រាប់ការ បោះឆ្នោតជ្រើសរើសសមាជិក សមាជិការរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ខាងមុខផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ