នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc៖ ការកសាងច្បាប់គឺជាភារកិច្ចសំខាន់ជួរមុខ

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា រដ្ឋាភិបាលបានអនុវត្តយុទ្ធ សាស្ត្រកសាងច្បាប់និងយុទ្ធសាស្ត្រកែទម្រង់ផ្នែកយុត្តិធម៌ដោយព្រមៗគ្នា ហើយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ការងារប្រតិបត្តិច្បាប់ត្រូវបាន យកចិត្តទុកដាក់អនុវត្តកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ 
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc៖ ការកសាងច្បាប់គឺជាភារកិច្ចសំខាន់ជួរមុខ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំរដ្ឋាភិបាល រដ្ឋសភា អញ្ជើញចូលរួមកិច្ចប្រជុំ (រូបថត៖ nhandan.com.vn)

អញ្ជើញថ្លែងនៅកិច្ចប្រជុំស្ដីពីការងារកសាងនិងធ្វើឲ្យសុក្រិតនូវប្រព័ន្ធច្បាប់ ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២៤ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការងារកសាងច្បាប់គឺជាជើងទម្រសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ នាពេលកន្លងមក ក្នុងបរិបទនៃជម្ងឺរាតត្បាត Covid-19 វៀត ណាមនៅតែទទួលបានកំណើនវិជ្ជមាន ហើយការធ្វើឲ្យសុក្រិតនូវប្រព័ន្ធ ច្បាប់ក៏ដូចជាកិច្ចសហការយ៉ាងល្អរវាងរដ្ឋសភាជាមួយរដ្ឋាភិបាលក្នុងការងារនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើតស្នាដៃពោលខាងលើ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“ចាប់តាំងពីដើមអាណត្តិបេសកកម្ម រដ្ឋាភិបាលបានចាត់ទុកការ កសាងច្បាប់គឺជាភារកិច្ចសំខាន់ជួរមុខ។ កាលពីមុននេះ យើងតែងតែ ចំណាយពេលសម្រាប់ពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមជាមុន។ ប៉ុន្តែ ឥឡូវនេះ យើងផ្ដោតសំខាន់លើការពិភាក្សាអំពីច្បាប់ ហើយចំណាយពេល វេលាបន្ថែមទៀតសម្រាប់ការងារនេះ”។

លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា រដ្ឋាភិបាលបានអនុវត្តយុទ្ធ សាស្ត្រកសាងច្បាប់និងយុទ្ធសាស្ត្រកែទម្រង់ផ្នែកយុត្តិធម៌ដោយព្រមៗគ្នា ហើយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ការងារប្រតិបត្តិច្បាប់ត្រូវបាន យកចិត្តទុកដាក់អនុវត្តកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ រដ្ឋសភាក៏បាន គាំទ្ររដ្ឋាភិបាលយ៉ាងខ្លាំងក្លាក្នុងដំណើរការកសាងប្រព័ន្ធច្បាប់នាពេល កន្លងមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ