នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយ សហគ្រាសផលិតទឹកដោះគោនូវែលសេឡង់

(VOVWORLD) -នៅព្រឹកថ្ងៃទី ១៣ ខែមីនា នៅទីក្រុង Auckland នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ លោក Lukas Paravicini នាយកប្រតិបត្តិក្រុមហ៊ុន Fonterra Group ដែលជាក្រុមហ៊ុន ទឹកដោះគោនិងអាហារូបត្ថម្ភសកលលោក ដែលមានការតភ្ជាប់ជាមួយគ្រួសារ កសិករចំនួន ១០.៥០០ នៅនូវែលសេឡង់។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយ សហគ្រាសផលិតទឹកដោះគោនូវែលសេឡង់ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយ សហគ្រាសផលិតទឹកដោះគោនូវែលសេឡង់ 

ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល វៀតណាមស្វាគមន៍ និងវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការសម្ព័ន្ធ ក្រុមហ៊ុន Fonterra ជាមួយដៃគូភាគីវៀតណាម។ ហើយលោកសង្កត់ធ្ងន់ថា ទីផ្សាទឹកដោះគោនិងអាហារូបត្ថម្ភនៅវៀតណាមជាទីផ្សារទាក់ទាញបំផុតនៅ លើពិភពលោក។

ដោយសង្កត់ធ្ងន់លើឱកាសពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) លោក Nguyen Xuan Phuc បានជឿជាក់ថា សម្ព័ន្ធក្រុមហ៊ុន Fonterra និង សហគ្រាសនូវែលសេឡង់ នានា នឹងឆ្លៀតយកឱកាសទាំងនេះ ដើម្បីពង្រីកទីផ្សារនៅវៀតណាម និង បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលវៀតណាម នឹងជំរុញ ការវិនិយោគអភិវឌ្ឍវិស័យទឹកដោះគោនិងបង្កលក្ខណៈសម្រាប់ អង្គភាព អាជីវកម្មនានាក្នុងការអភិវឌ្ឍផលិតកម្មដោយមានតម្លៃពលកម្មទាប ដែល រួមចំណែកក្នុងការបង្កើតការងារ និងលើកស្ទួយសុខុមាលភាពសង្គម ។

រីឯខ្លួនវិញ លោក Lukas Paravicini បានអះអាងថា សម្ព័ន្ធក្រុមហ៊ុន Fonterra បានប្តេជ្ញាចិត្តនឹងសហការយ៉ាងសកម្មជាមួយសហគ្រាស វៀតណាម ដោយមានគោលបំណងបន្តពង្រីកការវិនិយោគលើវិស័យផលិតកម្ម និងធ្វើអាជីវកម្មនៅវៀតណាមដោយឥតឈប់ឈរ។

ក្នុងព្រឹកថ្ងៃដដែលនេះ លោក Nguyen Xuan Phuc ក៏ទទួលជួបជាមួយលោក Kim Willoughby នាយកក្រុមហ៊ុន Deosan និង លោក Victor Truong នាយកក្រុមហ៊ុន Richmond ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ