នាយករដ្ឋមន្រ្តីវៀតណាមធ្វើអធិបតីសន្និសីទទូទាំងប្រទេសផ្នែកផែនការនិងវិនិយោគ

(VOVworld) - នាព្រឹកថ្ងៃទី៧ សីហា នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាម ក្រសួងផែនការនិងវិនិយោគវៀតណាមបានរៀបចំសន្និសីទទូទាំងប្រទេសផ្នែកផែនការ
និងវិនិយោគឆ្នាំ២០១៤ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung។ថ្លែងមតិនៅទីនេះ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Bui Quang Vinh បានលើក
ច្បាស់នូវសារៈសំខាន់នៃ​​ការដែលរដ្ឋសភាទើបនឹងបានអនុម័តលើច្បាប់វិនិយោគសាធា
រណៈ។ការផ្លាស់ប្ដូរពីផែនការប្រចាំឆ្នាំទៅដល់ផែនការ៥ឆ្នាំ នឹងធានាលក្ខណៈដ៏យូ
អង្វែងនៃការវិនិយោគសាធារណៈ សមស្របទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច និង
រួមចំណែកកាត់បន្ថយភាពអសកម្មក្នុងការវិនិយោគទៀតផង។លោក​ Bui Quang Vinh
បានចាត់ទុកថា ការអនុវត្តការងារធ្វើផែនការនិងវិនិយោគនាបច្ចុប្បន្ន មានអត្ថន័យសំ
ខាន់​ រួមចំណែកអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៥ឆ្នាំពីឆ្នាំ២០១៦ដល់ឆ្នាំ
២០២០។លោកបានឲ្យដឹងថា៖

នាយករដ្ឋមន្រ្តីវៀតណាមធ្វើអធិបតីសន្និសីទទូទាំងប្រទេសផ្នែកផែនការនិងវិនិយោគ - ảnh 1
លោករដ្ឋមន្រ្តី Bui Quang Vinh ថ្លែងមតិនៅសន្និសីទនេះ

“នេះគឺជាពេលដែលយើងត្រូវលាតត្រដាងអនុវត្តបណ្ដាភារកិច្ចដើម្បីមានការតំរង់
ទិសដៅដ៏ល្អសំរាប់មហាសន្និបាតដំណាងទូទាំងប្រទេសលើកទី១២របស់កុម្មុយនីស
វៀតណាម ក៏ដូចជាកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៥ឆ្នាំ ពីឆ្នាំ២០១៦ដល់ឆ្នាំ
២០២០ និងផែនការវិនិយោគសាធារណៈក្នុងរយៈពេលមធ្យមដើម្បីអនុវត្តឲ្យបានល្អ
នូវបណ្ដាគោលដៅ ដែលបក្សនិងរដ្ឋបានកំណត់សំរាប់៥ឆ្នាំខាងមុខ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ