នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ការប្រើប្រាស់ សេវាកម្មសាធារណៈជាតិតាមបែបអនឡាញនឹងរួមចំណែកសន្សំសម្ចៃការ ចំណាយ

(VOVWORLD) - អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការប្រើប្រាស់សេវាកម្មសាធារណៈតាមបណ្ដាញអ៊ីន ធឺណែតនឹងរួមចំណែកសន្សំសម្ចៃការចំណាយសម្រាប់ប្រជាជននិងសហគ្រាស បង្ការទប់ស្កាត់អំពើពុករលួយដោយសារអ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់ សេវាកម្មមិនជួបគ្នាដោយផ្ទាល់ឡើយ។ 

នារសៀលថ្ងៃទី១៣មីនា នៅខុទ្ទកាល័យរដ្ឋាភិបាល នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំអន ឡាញទូទាំងប្រទេសបូកសរុបរយៈពេល៣ខែប្រតិបត្តិគេហទំព័រសេវាកម្មសាធារណៈជាតិហើយប្រកាសបំពេញបន្ថែមសេវាកម្មចំនួន១១បន្ថែមទៀតលើគេហទំព័រនេះ។ កិច្ចប្រជុំក៏បានបង្ហាញប្រព័ន្ធព័ត៌មានរបាយការណ៍របស់ រដ្ឋាភិបាលសំដៅបម្រើការដឹកនាំ ប្រតិបត្តិការរបស់រដ្ឋាភិបាលនិងនាយករដ្ឋ មន្រ្តីរដ្ឋាភិបាលផងដែរ។

        អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការប្រើប្រាស់សេវាកម្មសាធារណៈតាមបណ្ដាញអ៊ីន ធឺណែតនឹងរួមចំណែកសន្សំសម្ចៃការចំណាយសម្រាប់ប្រជាជននិងសហគ្រាស បង្ការទប់ស្កាត់អំពើពុករលួយដោយសារអ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់ សេវាកម្មមិនជួបគ្នាដោយផ្ទាល់ឡើយ។ ការងារនេះក៏បានរួមចំណែកបង្ការ ទប់ស្កាត់ការឆ្លងជំងឺ Covid-19 ដោយសារកាត់បន្ថយការប៉ះពាល់និងប្រើ ប្រាស់សាច់ប្រាក់ផងដែរ។ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យថ្នាក់ដឹក នាំនៅតាមតំបន់នានាត្រូវយកចិត្តទុកដាក់ តភ្ជាប់នឹងគេហទំព័រសេវាកម្ម សាធារណៈជាតិដើម្បីជួយសម្រួលដល់សកម្មភាពរបស់ប្រជាជននិងសហគ្រាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ