នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិនៅសន្និសីទកំពូល G៧ បើកទូលាយ

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិនៅសន្និសីទកំពូល G៧ បើកទូលាយ - ảnh 1
បណ្ដាថ្នាក់ដឹកនាំចូលរួមសន្និសីទ G៧ បើកទូលាយ (រូបថត៖Reuters)

(VOVworld) - នាព្រឹកថ្ងៃទី២៧ ឧសភា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងបទសន្ទរកថានៅ សម័យប្រជុំលើក
ទី១នៃសន្និសីទកំពូលក្រុមប្រទេសឧស្សាហកម្មជួរមុខ (G៧) បើកទូលាយដែល
កំពុងប្រព្រឹត្តទៅនៅខេត្ត Mie ភាគកណ្ដាលជប៉ុន។ក្នុងបទ សន្ទរកថារបស់ខ្លួន
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានឲ្យដឹងថា ការ អភិវឌ្ឍន៍និរន្តរភាព
ដោយឈរលើមូលដ្ឋានធ្វើសមាហរណកម្មតំបន់និងអន្តរជាតិប្រកបដោយប្រសិទ្ធិ
ភាពគឺជាទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាមក្នុងនោះមូលដ្ឋានហេដ្ឋា
រចនាសម្ព័ន្ធជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារលោតផ្លោះចំនួន៣នៃផែនការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលខាងមុខ។វៀតណាមវាយតំលៃខ្ពស់ចំពោះការ
ផ្ដើមគំនិតរបស់ជប៉ុនអំពីដៃគូហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់នៅទ្វីបអាស៊ីនិង
ការផ្ដើមគំនិតតភ្ជាប់មេគង្គ-ជប៉ុន ស្វាគមន៍ការជួយឧបត្ថម្ភរបស់ ក្រុមប្រទេសG៧
ផ្សេងៗទៀតសំរាប់ការអភិវឌ្ឍន៍និរន្តរភាពនៅតំបន់ទន្លេ មេគង្គ។វៀតណាមមាន
គោលបំណងថា ក្រុម G៧ និងអង្គការពហុភាគីនានាបន្ត ជំរុញខ្លាំងការជួយឧបត្ថម្ភ
សំរាប់វៀតណាមនិងប្រទេសដទៃនៅតំបន់ទន្លេមេគង្គ ហើយបង្កើនកិច្ចសហប្រតិ
បតិ្តការក្នុងការគ្រប់គ្រងនិងការពារប្រភពបរិស្ថាន លើកកំពស់សមត្ថភាពក្នុងការ
ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងគ្រោះ ជ្រៀតចូលនៃទឹកប្រៃ ជាពិសេស
គឺតំបន់ដីសណ្ដទន្លេ Cuu Long។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ថា ពិភពលោកកំពុង
ប្រឈមមុខជាមួយការសាកល្បងដ៏ធំៗទៅលើសន្តិភាពនិងសន្តិសុខនៅតំបន់
ដំបូងបង្អស់គឺសន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅ
សមុទ្រខាងកើត។ស្ថានភាពនេះទាមទារឲ្យប្រទេសទាក់ទិននានាត្រូវមានការអត់
ធ្មត់ ដោះស្រាយជំលោះដោយសន្តិវិធីឲ្យសមស្របទៅនឹងច្បាប់អន្តរជាតិក្នុងនោះ
 មានអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) គោរពសេចក្ដី
ថ្លែងការណ៍ស្ដីអំពីការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយ
ឆ្ពោះទៅការកសាងក្រមប្រតិបតិ្តសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ