នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន

(VOVWORLD) -នាយប់ថ្ងៃទី ១៨ កក្ដដា នៅក្នុងជំនួបសន្ទានាជាមួយ ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Kawai Katsuyuki។
  1. នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន 

នាយប់ថ្ងៃទី ១៨ កក្ដដា នៅក្នុងជំនួបសន្ទានាជាមួយ ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Kawai Katsuyuki នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលស្គាល់ និងបង្ហាញការគាំទ្រចំពោះជប៉ុន ដែលអនុវត្តគម្រោងការណ៍វិនិយោគសំខាន់ស្ដីពីថាមពល ចរាចរនៅវៀតណាមឲ្យបានឆាប់ៗ ព្រមទាំងបានឲ្យដឹងថា វៀតណាមនឹងដោះស្រាយរាល់ការលំបាក សាកល្បងក្នុងការអនុវត្តបណ្ដាកិច្ចព្រមព្រៀងដែលនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានឯកភាព។ លោកក៏បានអះអាងថា វៀតណាមអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់ជប៉ុនសំដៅធានារក្សាសេរីភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ក្នុងតំបន់ ដោយផ្អែកលើមូលដ្ឋានធានាការគោរពច្បាប់អន្តរជាតិ។វៀតណាមមានបំណងសហប្រតិបត្តិការជាមួយជប៉ុនដើម្បីជំរុញ កិច្ចព្រមព្រៀង ដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ