នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ វៀតណាមនិងរុស្ស៊ី ត្រូវការបើកទូលាយកិច្ចសហប្រតិបតិ្តការលើវិស័យប្រេងឧស្ម័ន

(VOVWORLD) - នាថ្ងៃទី២៤ខែធ្នូ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយនាយករដ្ឋ មន្រ្តីសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev។ 

   នាយករដ្ឋមន្រ្តីទាំងពីររូបបាន វាយតម្លៃខ្ពស់ចំពោះការដែលភាគីទាំងពីរបានសហការគ្នាយ៉ាងសកម្មដើម្បីលុបចោលរបាំងពាណិជ្ជកម្មទ្វេភាគី ជាពិសេសគឺសម្រាប់មុខទំនិញកសិផល ជលផល តាមនោះរួមចំណែកពង្រីកដ៏អតិបរមានូវប្រៀបខ្លាំងនៃកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុប។

        ទាក់ទិនដល់កិច្ចសហប្រតិបតិ្តការប្រេងឧស្ម័ន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលបង្កលក្ខណៈ ងាយស្រួលសម្រាប់សហគ្រាសប្រេងឧស្ម័ននៃប្រទេសទាំងពីរបើកទូលាយកិច្ចសហប្រតិបតិ្តការ រួមទាំងការរុករកនិងធ្វើអាជីវកម្ម ក៏ដូចជាវិស័យថ្មីៗ ដូចជាអគ្គីសនីកំដៅ ឧស្ម័នរាវ និងឥន្ធនៈម៉ាស៊ីនជាដើម។ ចំណែកឯខ្លួនវិញ លោក នាយករដ្ឋមន្រ្តី Dmitry Medvedev បានអះអាងថា រុស្ស៊ីជានិច្ចកាលគាំទ្រ សហគ្រាសប្រេងឧស្ម័នរុស្ស៊ីចូលរួមគម្រោងនានានៅវៀតណាម។ នាយក រដ្ឋមន្រ្តីទាំងពីររូបក៏បានផ្លាស់ប្ដូរវិធានការទៅវិញទៅមកសំដៅជំរុញការ អនុវត្តគម្រោងសហប្រតិបត្តិការទ្វេភាគីសំខាន់ៗ ក្នុងនោះមានមជ្ឈមណ្ឌល ស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយក្លេអ៊ែរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ