នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលបដិសណ្ឋារ កិច្ចនិងជួបពិភាក្សាការងារជាមួយសមភាគីម៉ាឡេស៊ី

(VOVWORLD) - តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad បានអញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែសីហា។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលបដិសណ្ឋារ កិច្ចនិងជួបពិភាក្សាការងារជាមួយសមភាគីម៉ាឡេស៊ី - ảnh 1 ទិដ្ឋភាពនៅពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad (រូបថត៖ VGP)

នាព្រឹកថ្ងៃទី២៧ ខែសីហា នៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad និងគណៈប្រតិភូជាន់ខ្ពស់ រដ្ឋាភិបាលម៉ាឡេស៊ី។ បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្រ្តីទាំងពីរដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរអញ្ជើញជួបពិភាក្សាការងារស្ដីពីវិធានការជំរុញទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហានានាក្នុងតំបន់និងអន្តរជាតិដែលមានការ យកចិត្តទុកដាក់ដូចគ្នាផងដែរ។

        មុនពេលប្រព្រឹត្តទៅដំណើរទស្សនកិច្ចនេះ កាសែត MalayMail របស់ ម៉ាឡេស៊ីបានដកស្រង់ប្រសាសន៍របស់ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំវៀតណាមលោក Shariffah Norhana ដែលបានអោយដឹងថា នាយករដ្ឋមន្រ្តីលោក Mohamad យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយវៀត ណាម ដោយសារតែវៀត ណាមជាដៃគូមួយក្នុងចំណោមដៃគូសេដ្ឋកិច្ចសំខាន់ៗរបស់ម៉ាឡេស៊ី។ តាមការ ធ្វើស្ថិតិថា ការនាំចេញទំនិញពីម៉ាឡេស៊ីចូលមកវៀតណាមក្នុងឆ្នាំ២០១៨សម្រេច បានប្រមាណ ៨,៥ពាន់ លានដុល្លាអាមេរិក ខណៈដែលម៉ាឡេស៊ីនាំចូលទំនិញក្នុង តម្លៃប្រមាណ៤,៨ពាន់លានដុល្លាអាមេរិក ពីវៀតណាមវិញ។ នេះជាដំណើរ ទស្សនកិច្ចជាផ្លូវការដំបូងរបស់នាយករដ្ឋមន្រ្តីលោក Mohamad គិតតាំងពីពេល ដែលលោកចូលកាន់តំណែងនាខែឧសភាឆ្នាំ២០១៨។ លោកធ្លាប់ជានាយករដ្ឋ មន្រ្តីម៉ាឡេស៊ីក្នុងដំណាក់កាលពីឆ្នាំ១៩៨១ដល់ឆ្នាំ២០០៣ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ