នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អំពាវនាវឲ្យសហគ្រាស ហុងកុងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ

(VOVWORLD) -វៀតណាមកំពុងកែទម្រង់យ៉ាងខ្លាំងខ្លានូវបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម និងម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អំពាវនាវឲ្យសហគ្រាស ហុងកុងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ - ảnh 1

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អំពាវនាវឲ្យសហគ្រាស ហុងកុង (ចិន) វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ

នេះគឺជាការបញ្ជាក់របស់ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅក្នុងជំនួបសន្ទនាជាយួយលោក Luo Qing Rui  ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (ចិន) នាថ្ងៃទី ១០ ឧសភា។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបតាមតម្រូវការអភិវឌ្ឍន៍ វៀតណាមគប្បីអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធឆ្លាត ដែលជាវិស័យមានតម្រូវការដើមទុនច្រើន។  ដូច្នេះ វៀតណាមមានក្ដីសង្ឃឹមថានឹងទាក់ទាញការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដែលរួមមាន៖ ផ្លូវដែក ផ្លូវគោក ផ្លូវអាកាស និង ផ្លូវទឹក។ វៀតណាម សន្យាថានឹងបង្កលក្ឋណៈងាយ ស្រួលម្រាប់វិនិយោគិន ក្នុងនោះមាន វិនិយោគិនហុងកុងដើម្បីបណ្ដាក់ទុន រកស៊ីប្រកបដោយជោគជ័យនៅវៀតណាម៕

          នាឆ្នាំ ២០១៦ វៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស FDI ដ៏ធំ ដោយមានគម្រោងការណ៍ចំនួន ២៣០០០ ដែលមានទុនវិនិយោគសរុបជាង ៣០០ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ