នាវាផ្ទុកយន្តហោះUSS Ronald Reagan បញ្ចប់ដំណើរទស្សនកិច្ច​នៅ​វៀតណាម

(VOVWORLD) - កាលពីថ្ងៃទី ៣០ ខែមិថុនា នាវាផ្ទុកយន្តហោះ Ronald Reagan បានចាកចេញពីទីក្រុង Da Nang វៀតណាម បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចដើម្បីអបអរសាទរខួបលើកទី ១០ឆ្នាំ នៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយអាមេរិក-វៀតណាម (២០១៣-២០២៣)។ 
នាវាផ្ទុកយន្តហោះUSS Ronald Reagan បញ្ចប់ដំណើរទស្សនកិច្ច​នៅ​វៀតណាម - ảnh 1នាវាផ្ទុកយន្តហោះ USS Ronald Reagan និងនាវាចម្បាំងពីរគ្រឿងផ្សេងទៀតបានចាកចេញពីទីក្រុង Da Nang កាលពីថ្ងៃទី ៣០ ខែមិថុនា បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ។ (រូបថត៖ ស្ថានទូតអាមេរិក)

នេះជាលើកទី៣ហើយដែលនាវាផ្ទុកយន្តហោះអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់តាំងពីឆ្នាំ២០១៨មក។

ថ្លែងមតិមុនពេលចាកចេញពីទីក្រុង Da Nang ឧត្តមនាវីត្រី Patrick Hannifin មេបញ្ជាការកម្លាំងពិសេសនៃក្រុមប្រតិបត្តិការនាវាផ្ទុកយន្តហោះលេខ៥ បានអះអាងថា៖ ការផ្លាស់ប្តូរវប្បធម៌ គម្រោងសហគមន៍ និងបទពិសោធន៍ដែលបានចែករំលែកនៅទីក្រុង Da Nang បានជួយពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - អាមេរិក។ មុននោះ ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃនៅវៀតណាម ក្រុមប្រតិបត្តិការនៃនាវាផ្ទុកយន្តហោះ USS Ronald Reagan បានស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ១.០០០នាក់ ជួបប្រាស្រ័យប្រកបដោយវិជ្ជាជីវៈ និងប្រារពពិធីជប់លៀងជាផ្លូវការលើនាវាផ្ទុកយន្តហោះ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម និងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង Da Nang។ តាមនោះ ជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរលើគ្រប់វិស័យរវាងវៀតណាម និងសហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ