នាវាយុវជនអាស៊ី-អាគ្នេយ៍-ជប៉ុនចាកចេញពីវៀតណាម


នាវាយុវជនអាស៊ី-អាគ្នេយ៍-ជប៉ុនចាកចេញពីវៀតណាម - ảnh 1
នាវាយុវជនអាស៊ី-អាគ្នេយ៍-ជប៉ុនចាកចេញពីវៀតណាម (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ២១ វិច្ឆិកា ពិធីចាប់ផ្តើមដំណើរការរបស់នាវា​
យុវជនអាស៊ី-អាគ្នេយ៍-អាស៊ានឆ្នាំ ២០១៥ Nippon Maru បានប្រព្រឹត្តទៅនៅ
កំពង់ផែរ  Cat Lai​ (ភាគខាងត្បូងវៀតណាម) ដោយមានការចូលរួមរបស់យុវជន
 ទីក្រុងហូជីមិញ (វៀតណាម) រាប់ពាន់នាក់។ តំណាងមកពីជប៉ុននិងប្រទេស
 អាស៊ាននានាចំនួន ៣២៩ នាក់បានចូលរួមការជួបប្រាស្រ័យវប្បធម៌ចាប់ពី
ថ្ងៃទី ១៧ ដល់ទី ២១ វិច្ឆិកា។ លោក  Worachoat តំណាងមកពីប្រទេសថៃបាន
ឲ្យដឹង ថា៖

«វៀតណាមគឺជាទីកន្លែងដែលខ្ញុំចូលចិត្តជាងគេ។ មនុស្សវៀតណាមស្លូតបូត
និង រស់រាយរាក់ទាក់ជាមួយភ្ញៀវ។ មុខម្ហូបអាហាររបស់វៀតណាមឈ្ងួយឆ្ងាញ់
ណាស់។ គិតរហូតដល់សព្វថ្ងៃ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍បានមកកាន់
រៀតណាមចំនួន ១៤ លើក»

ប្រតិកម្មទៅវិញ

ផ្សេងៗ