បើកកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុនបានដឹកនាំកិច្ចប្រជុំនេះដោយមានការចូលរួមដោយផ្ទាល់ពីរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងឡាវ។ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ ថៃ និងវៀតណាមបានចូលរួមតាមប្រព័ន្ធអ៊ីនធឺណិត ខណៈមីយ៉ាន់ម៉ាមិនបានតែងតាំងតំណាងចូលរួមឡើយ។
បើកកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AMMR) (រូបថត៖ VNA)

នៅថ្ងៃទី ១៧ ខែកុម្ភៈ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AMMR) បានប្រព្រឹត្តទៅតាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា សំដៅធ្វើការពិភាក្សាអំពីបញ្ហានានាដូចជា ជំងឺរាតត្បាតកូវីដ ១៩ ការស្ដារសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយឡើងវិញ និងទំនាក់ទំនងជាមួយដៃគូសន្ទនានានា។

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុនបានដឹកនាំកិច្ចប្រជុំនេះដោយមានការចូលរួមដោយផ្ទាល់ពីរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងឡាវ។ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ ថៃ និងវៀតណាមបានចូលរួមតាមប្រព័ន្ធអ៊ីនធឺណិត ខណៈមីយ៉ាន់ម៉ាមិនបានតែងតាំងតំណាងចូលរួមឡើយ។

អង្គប្រជុំបានធ្វើការផ្លាស់ប្តូរទស្សនៈអំពីរបៀបបង្កើនទំនាក់ទំនងកិច្ចការបរទេសថែមទៀតជាមួយ ដៃគូសន្ទនានានា ព្រមទាំងរក្សា និងជំរុញមជ្ឈភាព សាមគ្គីភាព និងឯកភាពរបស់អាស៊ាន។ អង្គប្រជុំក៏ពិភាក្សាអំពីរបៀប និងវិធានការណ៍ដើម្បីរួមគ្នាខិតខំប្រឹងប្រែងកសាងសហគមអាស៊ានយ៉ាងរឹងមាំ ស្វាហាប់ សន្តិភាព និងវិបុលភាពជាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ