បើកកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកឆ្នាំ ២០២២ នៅខេត្ត Phu Yen

(VOVWORLD) - PP22 ប្រព្រឹត្ត ទៅតាមទម្រង់ផ្ទាល់នៅខេត្ត Phu Yen ដោយផ្អែកលើកិច្ចសហប្រតិបត្តិការមនុស្សធម៌ ដែលវៀតណាម និងសហរដ្ឋអាមេរិកបានអនុវត្តន៍ដើម្បីជំនះពុះពារលើការបំផ្លិច បំផ្លាញដោយជំងឺរាតត្បាតកូវីដ ១៩។ 

បើកកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកឆ្នាំ ២០២២ នៅខេត្ត Phu Yen - ảnh 1តំណាងអន្តរជាតិអញ្ចើញចូលរួមពិធីបើកកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកឆ្នាំ ២០២២។
(រូបថត៖ TTXVN)
នាល្ងាចថ្ងៃទី ២០ មិថុនា កម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកឆ្នាំ ២០២២ (Pacific Partnership - PP22) បានបើកនៅទីក្រុង Tuy Hoa (ខេត្ត Phu Yen)។ ថ្លែងមតិក្នុង ពិធីបើក អគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញលោកស្រី Marie C. Damour បានឲ្យដឹងថា៖ វៀតណាមតែងតែជាសមាជិកសំខាន់នៃកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិក ហើយប្រទេសទាំងពីរបានចំណាយពេលវេលាជាច្រើនដើម្បីត្រៀមរៀបចំកម្មវិធី PP22។ វៀតណាមគឺជាកន្លែងបង្អង់ដំណើរដំបូងនៃនាវាកងទ័ពជើងទឹកអាមេរិក (USNS) Mercy ដើម្បីចាប់ផ្តើមកម្មវិធី PP22 ជាមួយប្រទេសជាច្រើន។ PP22 ប្រព្រឹត្ត ទៅតាមទម្រង់ផ្ទាល់នៅខេត្ត Phu Yen ដោយផ្អែកលើកិច្ចសហប្រតិបត្តិការមនុស្សធម៌ ដែលវៀតណាម និងសហរដ្ឋអាមេរិកបានអនុវត្តន៍ដើម្បីជំនះពុះពារលើការបំផ្លិច បំផ្លាញដោយជំងឺរាតត្បាតកូវីដ ១៩។ ផ្នែកសំខាន់មួយនៃព្រឹត្តិការណ៍ឆ្នាំនេះ នឹងផ្តោត លើកិច្ចសហប្រតិបត្តិការផ្នែកថែទាំសុខភាព។ អ្នកផ្តល់សេវានឹងធ្វើការវះកាត់ព្យាបាល ជំងឺសម្បុរដោយឡាស៊ែរ វះកាត់បង្កើតជង្គង់ឡើងវិញ វះកាត់ភ្នែក ក៏ដូចជាការថែទាំ ធ្មេញ និងការវះកាត់ផ្សេងៗទៀត រួមជាមួយនឹងវេជ្ជបណ្ឌិតវៀតណាមនៅមន្ទីរពេទ្យ ប្រចាំមូលដ្ឋាន និងនៅលើនាវាពេទ្យ USNS Mercy របស់សហរដ្ឋអាមេរិក។ ក្រៅពី កម្មវិធីថែទាំសុខភាព PP22 ក៏បានសាងសង់ថ្នាក់រៀនមួយចំនួន; បណ្តុះបណ្តាល ជំនាញឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ ហើយជួបប្រាស្រ័យវប្បធម៌ និងកីឡា ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ