បើកផ្សារណាត់ទំនិញវៀតណាមនៅជប៉ុន

បើកផ្សារណាត់ទំនិញវៀតណាមនៅជប៉ុន - ảnh 1
ទំនិញសិប្បកម្មវិចិត្រសិល្បៈរបស់វៀតណាម
 (រូបថតៈ Interrnet)

(VOV)-ចាប់ពីថ្ងៃទី៣ដល់ទី៥សីហា ផ្សារណាត់ទំនិញវៀតណាមបានរៀបចំនៅ
មជ្ឈមណ្ឌល Aeon Laketown ជាមជ្ឈមណ្ឌលក់ទំនិញធំបំផុតរបស់ជប៉ុន ដែលស្ថិត
នៅខេត្ត Saitama របស់ជប៉ុន។ផ្សារណាត់ទំនិញវៀតណាមដោយសម្ព័ន្ធសមាគម
Aeon រួមសហការជាមួយក្រសួងឧស្សាហ ពាណិជ្ជកម្មវៀត​ណាមនិងស្ថានទូតវៀត
ណាមប្រចំានៅជប៉ុនរៀបចំឡើង។ នៅផ្សារណាត់នេះ ផលិតផលជាច្រើនរបស់
វៀតណាមត្រូវបានតាំងបង្ហាញលក់ដូចជាផ្កាស្រស់ Da Lat ផ្លែឈើស្រការនាគ ខោ
អាវ និងទំនិញសិប្បកម្មវិចិត្រសិល្បៈជាដើម។ តាមលោក Nguyen Trung Dung ទី
ប្រឹក្សាពាណិជ្ជកម្មវៀតណាម ប្រចំានៅ​ជប៉ុនថា ដើម្បីជម្រុញការនាំចេញទៅកាន់
ជប៉ុន ទន្ទឹមនឹងការ រក្សាទំនិញវៀតណាមត្រូវកែលំអររបៀបផ្សព្វផ្សាយនិងពន្លឿន
ពាណិជ្ជកម្ម។ កិច្ចសហប្រតិ បត្តិការជាមួយបណ្តាសម្ព័ន្ធសមាគមលក់រាយដូច
សម្ព័ន្ធសមាគម Aeon ជារបៀបល្អដើម្បីនាំទំនិញវៀតណាមមកដល់ជាមួយអ្នក
ប្រើប្រាស់ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ