បើកពិព័រណ៍ឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិឆ្នាំ ២០១៩

(VOVWORLD) -ផលិតផលថ្មី សមិទ្ធិផល វិទ្យាសាស្ត្រ បច្ចេកទេសបច្ចេកវិទ្យាខ្ពស់ក្នុងការផលិត កែច្នៃ និងធ្វើអាជីកម្ម ព្រមទាំងបណ្ដាគម្រោងអំពាវនាវវិនិយោគទុន និងការសហការធ្វើអាជីវកម្មរវាងសហគ្រាសនានាមពីខេត្ត ក្រុងនានានៅទូទាំងប្រទេស និងប្រទេសមួយចំនួនផ្សេងទៀត។
បើកពិព័រណ៍ឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិឆ្នាំ ២០១៩ - ảnh 1 បើកពិព័រណ៍ឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិឆ្នាំ ២០១៩

នាយប់ថ្ងៃទី ៣០ ខែឧសភា នៅទីក្រុង Dong Hoi ភាគកណ្ដាលវៀតណាម មន្ទីរឧស្សាហពាណិជ្ជកម្មខេត្ត Quang Binh បានរៀបចំ ពិព័រណ៍ឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិ Quang Binh ឆ្នាំ ២០១៩

អញ្ជើញថ្លែងនៅទីនេះលោកស្រី Doan Thi Thu Thuy អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានសង្កត់ធ្ងន់ថា ពិព័រណ៍នេះគឺជាសកម្មភាពដ៏សំខាន់នៃកម្មវិធីជំរុញពាណិជ្ជកម្មអន្តរជាតិឆ្នាំ២០១៩ ហើយសំដៅជំរុញការជួញដូរ ស្វែងរកឱកាសសហប្រតិបត្តិការ ធ្វើអាជីវកម្ម និងជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម ថៃ និងឡាវ។ផលិតផលដែលបានតាំងបង្ហាញនៅទីនេះរួមមាន៖ ផលិតផលថ្មី សមិទ្ធិផល វិទ្យាសាស្ត្រ បច្ចេកទេសបច្ចេកវិទ្យាខ្ពស់ក្នុងការផលិត កែច្នៃ និងធ្វើអាជីកម្ម ព្រមទាំងបណ្ដាគម្រោងអំពាវនាវវិនិយោគទុន និងការសហការធ្វើអាជីវកម្មរវាងសហគ្រាសនានាមពីខេត្ត ក្រុងនានានៅទូទាំងប្រទេស និងប្រទេសមួយចំនួនផ្សេងទៀត។

ពិព័រណ៍ឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិ Quang Binh ឆ្នាំ ២០១៩ មានស្តង់ទំនិញជាង ៣០០ ស្តង់ ដោយទាក់ទាញការចូលរួមរបស់សហគ្រាសក្នុងស្រុក និងបរទេសជាច្រើន។ ពិព័រណ៍នឹងបិទបញ្ចប់នាថ្ងៃទី ៥ ខែមិថុនា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ