បើកវគ្គបណ្តុះបណ្តាលអំពីស្ត្រី សន្តិភាព និងសន្តិសុខ

(VOVWORLD) - វគ្គបណ្តុះបណ្តាលឆ្នាំ ២០២៦ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ដែលឧបត្ថម្ភ ដោយកាណាដា បានបើកនៅព្រឹកថ្ងៃទី ១៦ ខែមីនា នៅទីក្រុងហាណូយ។ វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៦ សម្រាប់នាយទាហាននៃកងទ័ពប្រជាជនវៀតណាម និងប្រទេសជាដៃគូនៅអាស៊ីអាគ្នេយ៍ ដែលចូលរួមក្នុងកម្មវិធីសហប្រតិបត្តិការបណ្តុះបណ្តាលយោធារបស់កាណាដា។
បើកវគ្គបណ្តុះបណ្តាលអំពីស្ត្រី សន្តិភាព និងសន្តិសុខ - ảnh 1សាស្ត្រាចារ្យ និងសិក្ខាកាមផ្លាស់ប្ដូរមតិយោបល់ ក្នុងក្របខ័ណ្ឌនៃវគ្គបណ្តុះបណ្តាល WPS ឆ្នាំ ២០២៦។ រូបថត៖ Hien Hanh/VNA

វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមចំនួន ៣២ នាក់ រួមទាំងនាយទាហាននិងទាហានអាជីព ដែលក្នុងនោះ មានសិក្ខាកាមអន្តរជាតិចំនួន ១០នាក់ និងសិក្ខាកាមវៀតណាមចំនួន ២២ នាក់។ ចូលរួបការបង្រៀនក្នុងវគ្គបណ្តុះបណ្តាលនេះ មានគ្រូបង្វឹកជនជាតិកាណាដាចំនួន ៣ នាក់ផងដែរ ។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើប្រធានបទដូចជា៖ ការឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រ ទ្រឹស្តី និងឧបករណ៍ច្បាប់នៃរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ; ការវិភាគអំពីផលប៉ះពាល់នៃកម្មវិធីនេះចំពោះកងទ័ព ក៏ដូចជាសន្តិភាព និងសន្តិសុខអន្តរជាតិ តំបន់ និងក្នុងស្រុក; ការវិភាគតួនាទីរបស់កងទ័ពក្នុងការគាំទ្រការសន្យា ចំពោះស្ត្រី សន្តិភាព និងសន្តិសុខ...។ តាមនោះ រួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រវាងវៀតណាម កាណាដា និងប្រទេសដៃគូដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ