លោកអគ្គលេបក្ស តូ ឡឹម៖ ទីក្រុងហៃផុងត្រូវកែលម្អគំរូកំណើន ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
(VOVWORLD) - លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ទីក្រុងហៃផុង ត្រូវការកែលម្អគំរូកំណើនរបស់ខ្លួនដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ទិដ្ឋភាពនៃសម័យប្រជុំ។ រូបថត៖ VOV |
នៅព្រឹកថ្ងៃទី១៦ ខែមីនា នៅទីក្រុងហៃផុង អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញទៅទស្សនា និងដឹកនាំសម័យប្រជុំជាមួយគណៈកម្មាធិការបក្សទីក្រុង ស្តីពីលទ្ធផលនៃការដឹកនាំ ការរៀបចំការស្រាវជ្រាវ ការឃោសនា និងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយនិងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ទីក្រុងហៃផុង។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងសម័យប្រជុំ។ រូបថត៖ VOV |
លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ទីក្រុងហៃផុង ត្រូវការកែលម្អគំរូកំណើនរបស់ខ្លួនដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ទីក្រុងត្រូវបង្កើតរបក់គំហើញក្នុងការអភិវឌ្ឍឧស្សាហកម្មទំនើប ដោយផ្តោតលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃ ផលិតកម្ម និងឧស្សាហកម្មឧបត្ថម្ភ ដែលមានតម្លៃបន្ថែមខ្ពស់ បង្កើតប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មជឿនលឿនតាមរយៈការជ្រើសរើសគុណភាពវិនិយោគិន បច្ចេកវិទ្យា និងខ្សែសង្វាក់ផ្គត់ផ្គង់យុទ្ធសាស្ត្រ។ ទន្ទឹមនឹងនោះ ធ្វើឱ្យទីក្រុងហៃផុងក្លាយជាមជ្ឈមណ្ឌលសម្របសម្រួលលំហូរពាណិជ្ជកម្ម ឡូជីស្ទិក និងសេវាកម្មដែលមានតម្លៃខ្ពស់នៅភាគខាងជើង៕
នៅឆ្នាំ ២០២៥ ទីក្រុងហៃផុងសម្រេចបានកំណើនសេដ្ឋកិច្ចជិត ១២% ដែលជាប់ចំណាត់ថ្នាក់លេខ ២ ទូទាំងប្រទេស និងខ្ពស់បំផុតក្នុងចំណោមទីក្រុងចំណុះមជ្ឈិម ហើយជាឆ្នាំទី ១១ ជាប់ៗគ្នាដែលសម្រេចបានកំណើនពីរខ្ទង់។ សេដ្ឋកិច្ចរបស់ទីក្រុងហៃផុងត្រូវបានរំពឹងថា នឹងជាប់ចំណាត់ថ្នាក់លេខ ៤ ទូទាំងប្រទេស (ជិត ៣០ ពាន់លានដុល្លារ)៕