បក្ស រដ្ឋធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាពលរដ្ឋ
![បក្ស រដ្ឋធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាពលរដ្ឋ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_04_17/dang va nha nuoc bao dam quyen tu do tin nguong ton giao 02.jpg) |
បក្ស រដ្ឋធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាពលរដ្ឋ |
(VOV)_នាថ្ងៃទី១៦មេសា នៅទីក្រុង Hue ក្រុមការងារមជ្ឈឹមដឹកនាំដោយលោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរគណៈកម្មា ធិការកណ្ដលកាតូលិកមណ្ឌល Hue ( ភាគកណ្ដាលវៀតណាម) ក្នុងឱកាសបុណ្យ Easter (បុណ្យរំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្ដរស់ឡើងវិញ) ឆ្នាំ ២០១៧។ តាងនាមអោយថ្នាក់ដឹកនាំបក្ស រដ្ឋ លោកស្រី Truong Thi Mai បានជូនពរសុខភាពល្អ ចំពោះ អារសឺវ៉ែក Nguyen Chi Linh សូមផ្ញើជូនសេចក្ដីជូនពរក្នុងឱកាស បុណ្យ Easter ២០១៧ចំពោះអ្នកមុខ អ្នកការ និងអ្នកកាន់សាសនាកាតូលិកទាំងឡាយ។ លោកស្រី Truong Thi Mai បានអះអះងថា៖ គោលការណ៍ គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋគឺគោរព ធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន ធានាថាសាសនាទាំងឡាយបានដំណើការតាមការកំណត់របស់ច្បាប់។ លោកស្រីក៏បានជឿជាក់ថា៖ បណ្ដាអ្នកមុខ អ្នកការនិងប្រជាជនកាន់សាសនាកាតូលិកបន្តចូលរួមចលនាប្រឡងប្រណាំងស្នេហាជាតិរួមដៃកសាងប្រទេសជាតិកាន់តែសម្បូររុងរឿង៕