បើកសិក្ខាសាលាអន្តរជាតិស្ដីពីសមុទ្រខាងកើតលើកទី ១៣

(VOVWORLD) - សិក្ខាសាលានេះមិនត្រឹមតែជាវេទិកាសម្រាប់អ្នកប្រាជ្ញអន្តរជាតិដ៏មានកិត្យានុភាព ប៉ុណ្ណោះទេ ថែមទាំងត្រូវបានរំពឹងថានឹងរិះរកវិធីអភិក្រមថ្មីក្នុងបញ្ហាសមុទ្រខាងកើតទៀតផង។
បើកសិក្ខាសាលាអន្តរជាតិស្ដីពីសមុទ្រខាងកើតលើកទី ១៣ - ảnh 1(រូបថត៖ VNA)

សិក្ខាសាលាអន្តរជាតិស្ដីពីសមុទ្រខាងកើតលើកទី ១៣ ត្រូវបានបើកនាថ្ងៃទី ១៨ វិច្ឆិការតាមទម្រង់ផ្ទាល់ផង និងអនឡាញផង។ ដោយបានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃនោះ សិក្ខាសាលាទាក់ទាញបានការចូលរួមរបស់អ្នកប្រាជ្ញជាតិ និងអន្តរជាតិជាង ៥០០ នាក់ ដើម្បីធ្វើការពិភាក្សាអំពីវិធីអភិក្រមថ្មីក្នុងបញ្ហាសមុទ្រខាងកើត។

ដោយប្រធានបទ “ក្រឡេកមើលអតីតកាល ដើម្បីអនាគតដ៏ត្រចះត្រចង់ជាង” សិក្ខាសាលា មានសម័យពិភាក្សាចំនួន ៨ វគ្គដូចជា៖ “សមុទ្រខាងកើតក្នុងបរិបទពិភពលោកទាំងមូលមានការផ្លាស់ប្តូរ”; “ពង្រឹងសណ្តាប់ធ្នាប់គតិយុត្តិនៅសមុទ្រខាងកើត; “ត្រូវមានយុត្តិធម៌ចំពោះការពិត ប្រវត្តិសាស្ត្រ និងសមុទ្រខាងកើត”; “អាស៊ាន និង QUAD ក្នុងនិម្មាបនកម្មតំបន់”ជាដើម។ ខ្លឹមសារទាំងនេះគឺមានលក្ខណៈព្រឹត្តិការណ៍ ដែលកំពុងគ្របដណ្ដប់លើការវិឌ្ឍជាក់ស្ដែងនៅសមុទ្រខាងកើតនាបច្ចុប្បន្ននេះ។ លើសពីនេះទៅទៀត សិក្ខាសាលានេះមិនត្រឹមតែជាវេទិកាសម្រាប់អ្នកប្រាជ្ញអន្តរជាតិដ៏មានកិត្យានុភាព ប៉ុណ្ណោះទេ ថែមទាំងត្រូវបានរំពឹងថានឹងរិះរកវិធីអភិក្រមថ្មីក្នុងបញ្ហាសមុទ្រខាងកើតទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ