បក្សនិងរដ្ឋវៀតណាមចាត់ទុកវិស័យអប់រំបណ្តុះបណ្តាលជាមុខព្រួញ

(VOV)-នាព្រឹកថ្ងៃទី ២៧សីហានៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម
Nguyen Thi Doan បានទទួលជួបជាមួយក្រុមនិស្សិតឆ្នើមជាប់លេខ១នៃបណ្តា
មហាវិទ្យា​ល័យ សាលាជាន់ខ្ពស់ សាលាសភាបណ្ឌិតលើទូទាំងទីក្រុងហាណូយ និងក្រុមអ្នកជាប់លេខ១របស់ទីក្រុង Da Nang ក្នុងឱកាសក្រុមនេះមកទស្សនារាជ
ធានីហាណូយ។ នៅទីនេះ អនុប្រធានរដ្ឋ Nguyen Thi Doan បានអះអាងពីការ
យកចិត្តទុកដាក់ជាពិសេសរបស់បក្ស និងរដ្ឋចំពោះជំនាន់វ័យក្មេង និងជឿជាក់
ថា អ្នកជាប់លេខ១ទាំងអស់នេះ នឹង សម្រេចបានក្តីសុបិនរបស់ខ្លួន និងក្លាយទៅ
ជាកត្តាសំខាន់ដើម្បីកសាងសង្គម រៀនសូត្រ១ ខឿនសេដ្ឋកិច្ចបញ្ញា១ជឿនលឿន រួមចំណែកឲ្យការអភិវឌ្ឍន៌នៃប្រទេសជាតិ។ លោកស្រីមានប្រសាសន៌ថា៖

        “បក្ស រដ្ឋ​វៀតណាមជានិច្ចកាលចាត់ទុក វិស័យអប់រំ បណ្តុះបណ្តាល និងវិទ្យាសាស្រ្តបច្ចេកវិទ្យាជាមុខព្រួញ និងមានគោលនយោបាយល្អបំផុត សម្រាប់ជនមានទេពកោសល។ រដ្ឋជានិច្ចកាលជឿជាក់និងផ្អែកទៅលើប្រភព ធនធានមនុស្សគុណភាពខ្ពស់ដើម្បីកសាងនិងអភិវឌ្ឍន៌ប្រទេសជាតិ”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ