បើកសន្និសីទជាន់ខ្ពស់សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)២៧

បើកសន្និសីទជាន់ខ្ពស់សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)២៧ - ảnh 1
បើកសន្និសីទជាន់ខ្ពស់សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)២៧ (VOV)


        Vovworld-នាថ្ងៃទី២១វិច្ឆិកា សន្និសីទជាន់ខ្ពស់សមាគមបណ្ដាប្រជាជាតិ​អាស៊ី-អាគ្នេយ៍(អាស៊ាន)លើកទី២៧(អាស៊ាន២៧) បានបើកជាផ្លូវការនៅរដ្ឋធានី​គួរឡាលាំពួរ
របស់ម៉ាឡេស៊ី។ ​ថ្លែងមតិបើកសន្និសីទ នាយករដ្ឋមន្ត្រីប្រទេសម្ចាស់​ផ្ទះ​ទន្ទឹមនឹងនោះ
ជាប្រធានសន្និសីទជាន់ខ្ពស់អាស៊ានលោក Najib Razak បាន​សង្កត់​ធ្ងន់ទៅលើការ
បង្កើតសហគមន៍អាស៊ាន២០១៥ជាការបោះជំហាន​ប្រវត្តិសាស្ត្រ​សំខាន់របស់អាស៊ាន
នាំអាស៊ានទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី​ខ្ពស់​ជាង។ ការបង្កើតសហគមន៍អាស៊ាន
នឹងបន្តនាំមកផលប្រយោជន៍ជាក់ស្ដែង​សំរាប់ប្រជាជននិងប្រទេសសមាជិកដូចជាបង្ក
លក្ខណៈងាយស្រួលដើម្បីទាក់ទងទីផ្សារ​កាត់បន្ថយតំលៃទំនិញជាដើម។

        បន្ទាប់ពីពិធីបើកនេះ​ ថ្នាក់ដឹកនាំអាស៊ានបានចូលរួមសម័យប្រជុំពេញអង្គ​សន្និសីទ
​ជាន់ខ្ពស់អាស៊ានលើកទី២៧។ នៅទីនេះបណ្ដាថ្នាក់ដឹកនាំអាស៊ានបាន​សង្កត់ធ្ងន់ថា
ការកសាងសហគមន៍អាស៊ានជាដំណើរការជាបន្តបន្ទាប់ ឯកភាព​ថា អាស៊ានត្រូវបន្ត
ពង្រឹងនិងនាំការចងសម្ព័ន្ធអាស៊ានឡើងកំពស់ថ្មីលើមូលដ្ឋាន​បន្តនិងពង្រីករាល់សមិទ្ធិ
ដែលទទួលបាន។ តាមនោះថ្នាក់ដឹកនាំអាស៊ានបាន​អនុម័ត​លើទស្សនវិស័យសហគមន៍អាស៊ាន២០២៥និងផែនការមេចំនួន៣អនុវត្ត​ទស្សនវិស័យដោយប្រធានបទ​អាស៊ាន
២០២៥៖រួមរឹងមាំឈានទៅមុខ។ បណ្ដា​ថ្នាក់​ដឹកនាំក៏ឯកភាពត្រូវពង្រឹងតួនាទីស្នូលរបស់
អាស៊ានក្នុងទំនាក់ទំនងជាមួយ​ដៃគូដូចជាក្នុងការកំណត់រចនាសម្ព័ន្ធដំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ