បើកសម្ពោធរូបសណ្ឋានត្រួតពិនិត្យ “ច្រកទ្វារតែមួយឈប់តែម្តង”នៅច្រកព្រំដែនអន្តរជាតិ Lao Baoនិង Dansavanh

បើកសម្ពោធរូបសណ្ឋានត្រួតពិនិត្យ “ច្រកទ្វារតែមួយឈប់តែម្តង”នៅច្រកព្រំដែនអន្តរជាតិ Lao Baoនិង Dansavanh - ảnh 1
ទិដ្ឋភាពនៃពិធីបើកសម្ពោធរូបសណ្ឋានត្រួតពិនិត្យ
 “ច្រកទ្វារតែមួយឈប់តែម្តង” (រូបថតៈLĐO )


(VOVworld)-នាព្រឹកថ្ងៃទី៦កុម្ភៈ ក្រសួងការបរទេសវៀតណាមនិងឡាវបានរៀប ចំពិធីបើកសម្ពោធរូបសណ្ឋានត្រួតពិនិត្យ “ច្រកទ្វារតែមួយឈប់តែម្តង”នៅច្រក
ទ្វាព្រំដែនអន្តរជាតិ Lao Bao នៅខេត្ត Quang Trị វៀតណាមនិង Dansavanh របស់
ឡាវ ដែលស្ថិតលើខ្សែរបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច។ នេះជាលើកដំបូង
ដែលរូបសណ្ឋាននេះត្រូវបានលាតត្រដាងអនុវត្ត សំដៅជម្រុញការផ្សារភ្ជាប់ កាត់
បន្ថយបែបបទ និងបង្កលក្ខណៈងាយស្រួលអំពី យន្តការ គោលនយោបាយសម្រាប់
អង្គភាពអាជីវកម្មនិងប្រជាជនធ្វើដំណើរទៅ វិញទៅមក។ ថ្លែងមតិក្នុងពិធី ឧប
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖

        “ខ្ញុំជឿជាក់ថា ការលាតត្រដាងអនុវត្តប្រកបដោយជោគជ័យនូវរូបសណ្ឋាន
ត្រួតពិនិត្យ “ច្រកទ្វារតែមួយឈប់តែម្តង”  នៅច្រកទ្វាព្រំដែនអន្តរជាតិ Lao Bao-
Dansavanh នឹងរួមចំណែកនាំប្រទេសឡាវ ជាប្រទេសគ្នានសមុទ្រ ក្លាយទៅជា
ស្ពានផ្សារភ្ជាប់ ដីគោកក្នុងតំបន់បេគង្គ ព្រមទាំងជួយឲ្យខេត្ត Quang Tri និងខេត្ត
Dansavanh  ពង្រីកតួនាទីជាក្បាលម៉ាស៊ីនក្នុងខ្សែរបៀងសេដ្ឋកិច្ចខាងកើត-ខាង
លិចរួមចំណែកក្នុង ការកាត់បន្ថយភាពក្រី និងលើកកំពស់ជីវភាពរស់នៅរបស់
ប្រជាជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ