បើកសម័យប្រជុំលើកទី៤២នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - សម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ៥កុម្ភៈ នៅវិមានរដ្ឋសភា។  ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិនិត្យ និងផ្តល់យោបល់លើខ្លឹមសារជាច្រើន ដើម្បីបម្រើការងាររៀបចំក្បាលម៉ាស៊ីនឡើងវិញ។

ទាក់ទងនឹងការងារបង្កើតច្បាប់ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំរដ្ឋាភិបាល (វិសោធនកម្ម); សេចក្តីព្រាងសេចក្តីសម្រេចរបស់រដ្ឋសភាស្តីពីរចនាសម្ព័ន្ធស្ថាប័នរបស់រដ្ឋាភិ បាលសម្រាប់រដ្ឋសភានីតិកាលទី១៥; សេចក្តីព្រាងសេចក្តីសម្រេចរបស់រដ្ឋសភា ស្តីពីរចនាសម្ព័ន្ធចំនួនសមាជិករដ្ឋាភិបាល សម្រាប់រដ្ឋសភានីតិកាលទី១៥; សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអាជ្ញាធរមូលដ្ឋាន (ធ្វើវិសោធនកម្ម)...។  ទន្ទឹមជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាក៏បានពិចារណានិងអនុម័តសេចក្តីសម្រេចចិត្តមួយចំនួន សម្រាប់អនុវត្តច្បាប់ស្តីពីការរៀបចំតុលាការប្រជាជនឆ្នាំ២០២៤; ការបកស្រាយ ទទួលនិងកែ សម្រួលសេចក្តីព្រាងច្បាប់ស្តីពីគ្រូបង្រៀន; សេចក្តីព្រាងច្បាប់ស្តីពីសារធាតុគីមី (ធ្វើវិសោធនកម្ម)…។

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាក៏បានពិចារណា និងអនុម័តសេចក្តីសម្រេចដោយ អនុម័តលើសំណើរបស់ប្រធានតុលាការកំពូលនៃអយ្យការប្រជាជនកំពូល ស្តីពីការរៀបចំអយ្យការប្រជាជនកំពូល; សេចក្តីសម្រេចលើគោលការណ៍ លក្ខណៈវិនិច្ឆ័យ និងបទដ្ឋានសម្រាប់ការបែងចែកដើមទុន វិនិយោគសាធារណៈពីថវិការដ្ឋដំណាក់កាល ២០២៦-២០៣០។ នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏នឹងផ្តល់យោបល់លើការងាររៀបចំកម្មាភិបាលតាមសមត្ថកិច្ចរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ