បូកសរុបកម្មវិធីការផ្ដើមគំនិតបង្ការប្រឆាំងអំពើពុករលួយវៀតណាម


បូកសរុបកម្មវិធីការផ្ដើមគំនិតបង្ការប្រឆាំងអំពើពុករលួយវៀតណាម - ảnh 1
បូកសរុបកម្មវិធីការផ្ដើមគំនិតបង្ការប្រឆាំងអំពើពុករលួយវៀតណាម


        Vovworld-សន្និសីទបូកសរុបកម្មវិធីផ្ដើមគំនិតបង្ការប្រឆាំងអំពើរពុករលួយ​
វៀតណាមដោយអធិការកិច្ចរដ្ឋាភិបាលសហការជាមួយធនាគារពិភពលោក
រៀបចំនាព្រឹកថ្ងៃទី២៥កញ្ញានៅក្រុងហាណូយ។ អង្គសន្និសីទបានវាយតំលៃរាល់
​លទ្ធផលដែលទទួលបានដកចេញមេរៀនបទពិសោធន៍និងឥទ្ធិពលនៃកម្មវិធីទាំង
មូលចំពោះកិច្ចការបង្ការប្រឆាំងអំពើរពុករលួយទន្ទឹមនឹងនោះវាយតំលៃទូទៅ
ឥទ្ធិពលនៃកម្មវិធីចំពោះកិច្ចការបង្ការប្រឆាំងអំពើរពុករលួយនៅវៀតណាម។
លោកស្រី Le Thi Thuy អគ្គអធិការកិច្ចរងរដ្ឋាភិបាលបានឲ្យដឹងថា៖

        “គំរោងការភាគច្រើនបានអនុវត្តម៉ឺងមាត់លើក្របខ័ណ្ឌទូលាយដោយមាន
​មនុស្សទទួលផលជាច្រើនចូលរួម។ ផលិតផលច្នៃប្រឌិតជាច្រើនមានតំលៃ​អប់រំ​
អំពីតម្លាភាពស្មោះត្រង់។ ជាពិសេសគំរោងការជាច្រើនមានឥទ្ធិពលច្បាស់លាស់​
បង្កើតការផ្លាស់ប្តូរសកម្មក្នុងការយល់ដឹងនិងសកម្មភាពរបស់សហគមន៍អំពីកិច្ច
ការបង្ការប្រឆាំងអំពើរពុករលួយ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ