បូកសរុបមតិរបស់មិត្តអ្នកស្ដាប់ស្ដីពីអំពើរខុសឆ្គងរបស់ចិនដែលរំលោភទៅលើអធិបតេយ្យភាពរបស់វៀតណាម

​ 

បូកសរុបមតិរបស់មិត្តអ្នកស្ដាប់ស្ដីពីអំពើរខុសឆ្គងរបស់ចិនដែលរំលោភទៅលើអធិបតេយ្យភាពរបស់វៀតណាម - ảnh 1
វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងការអត្ថាធិប្បាយរបស់មិត្តអ្នកស្ដាប់មិត្តអ្នកអានលើទូទាំង
ពិភពលោក។ (inanbaobihanoi.vn)


        ព័ត៌មានអំពីការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់​ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមត្រូវបានវិទ្យុ​សម្លេងវៀតណាមបច្ចុប្បន្នកម្មលើបណ្ដាមធ្យោបាយផ្សព្វផ្សាយឃោសនា ពិសេស​គឺតាមកំពស់រលកធាតុអាកាសដោយកម្មវិធីផ្សាយជាភាសាបរទេសចំនួន១២ក្នុង
រយៈពេលមួយខែកន្លងមក។ វិទ្យុសម្លេងវៀតណាមទទួលបាន​សំបុត្រ​និងការ
អត្ថាធិប្បាយរបស់មិត្តអ្នកស្ដាប់មិត្តអ្នក​អានលើទូទាំងពិភពលោក។ គេទាំងអស់
បានសម្ដែងការប្រឆាំងជំទាស់ចំពោះអំពើរខុសឆ្គងរបស់ចិន ទន្ទឹមនឹងនោះឡើង
សម្លេងគាំទ្រវៀតណាមនិងរបៀបដែលវៀតណាមដោះ​ស្រាយភាពតានតឹងនា
បច្ចុប្បន្ន។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាម
មតិរបស់មិត្តអ្នកស្ដាប់មួយចំនួន។

​​​​          មិត្តអ្នកស្ដាប់ Alfred Albrecht ជនជាតិអាល្លឺម៉ង់​បានចាត់ទុកថា នេះជាអំពើរ
គួរអាម៉ាស់ សឲ្យឃើញមហិច្ឆិតាសិទ្ធិអំណាច​របស់ចិននិងមិនគោរពប្រទេសតូចៗ។ រីឯមិត្តអ្នកស្ដាប់ Kai Motoffumi នៅទីក្រុងតូក្យូ​ជប៉ុន​បានចែករំលែកថា ខ្ញុំមានអារម្មណ៍
ខឹងសម្បារចំពោះអំពើរមើលងាយច្បាប់​អន្តរជាតិរបស់ចិននាពេលកន្លងមក។ សារ
ព័ត៌មានរបស់ជប៉ុនបានជូនដំណឹងជាច្រើន​អំពី​ការដែលចិនរំលោភទៅលើដំបន់
សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្រ​របស់វៀតណាមទៀតផង។

ក៏ពីជប៉ុន មិត្តអ្នក​ស្ដាប់ Ishikawa atushi បានអោយដឹងថា៖ នាពេលថ្មីៗនេះ សារ
ព័ត៍មានជប៉ុនបាន ជូន ព័ត៍មានជាច្រើនដែលទាក់ទិនដល់ជំលោះនៅលើសមុទ្រ
ខាង កើតរវាងចិននិងវៀតណាម។ អំពើខុសឆ្គងនេះរបស់ចិនគឺមិនអាចទទួល
ស្គាល់បានឡើយ។ ​មិត្តអ្នកស្ដាប់Attapon នៅថៃបានអោយ ដឹងថា៖ នេះគឺជា
សកម្មភាពខុសឆ្គង រំលោភទៅលើច្បាប់អន្តរជាតិ ដោយមិនអើពើ​ ដល់ការប្រឆាំង
ជំទាស់របស់សហគមន៍អន្តរជាតិ រំលោភយ៉ាងធ្ងន់ធ្ងរទៅ លើអធិបតេយ្យភាព
របស់វៀតណាម។ 

​ មិត្តអ្នកស្ដាប់​បារាំង​ Michel Minoufket បានចាត់ទុកថា៖ មិនអាចធ្វើប្រងើយកន្តើយ 
ចំពោះអំពើរបស់ចិន  ដែលបានរំលោភ និងដាក់ស្ថានីយ Haiyan Shiyou ៩៨១ ក្នុង
តំបន់សេដ្ឋកិច្ច ផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។

ទន្ទឹមនឹងការចោទប្រកាន់ និងប្រឆាំងជំទាស់ចិនដែលបានដាក់ស្ថានីយដោយ
ខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម បណ្ដាមិត្តអ្នកស្ដាប់ក៏
បាន​សម្ដែងនូវការគាំទ្រសំរាប់ប្រជាជនវៀតណាម។ មិត្តអ្នកស្ដាប់ Hean Sarann នៅ
ប្រទេសកម្ពុជា បានចែករំលែកថា៖ ខ្ញុំមានការព្រួយបារម្ភដ៏ជ្រាលជ្រៅអំពីភាពតាន
តឹងនៅសមុទ្រខាងកើតនាបច្ចុប្បន្ន។​

ពី Jambi ឥណ្ឌូនេស៊ីមិត្តអ្នកស្ដាប់ M.Zainal បានផ្ញើរសំបុត្រដោយគូសបញ្ជាក់ថា  ឥណ្ឌូនេស៊ីនិងបណ្ដាប្រទេសអាស៊ានគាំទ្រវៀតណាមនិងមានបំណង​ថា ភាព
ស្មុគស្មាញនៅសមុទ្រខាងកើតត្រូវបានដោះស្រាយតាមរយៈការពិភាគ្សា។ សម្ឃឹម
ថា ចិនយល់ដឹងបានអំពើរខុសឆ្គងរបស់ខ្លួនចំពោះបញ្ហាអធិបតេយ្យភាព​របស់វៀត
ណាម។​ រីឯមិត្តអ្នកស្ដាប់ Eddy Setiawan នៅភាគខាងកើត Jakarta ឥណ្ឌូនេស៊ីបាន
ចែករំលែកថា ខ្ញុំសោកស្ដាយណាស់ចំពោះអំពើររបស់ចិន​ដែល​ជះឥទ្ធិពលដល់
ប្រជាជននិងប្រទេសវៀតណាម។ សង្ឃឹមថា ជាមួយសេចក្តី​ថ្លែងការប្រឆាំង
ជំទាស់ពីប្រទេសជាច្រើនលើពិភពលោក ចិនយល់ដឹងបាន​អំពើរ​ខុសឆ្គងរបស់ខ្លួន
និងបញ្ហានេះបានដោះស្រាយយ៉ាងឆាប់រហ័សនិងមិនបណ្ដាលការខូចខាតដល់
ប្រជាជននិងប្រទេសវៀតណាម។ ក្នុងពេលនោះមិត្តអ្នកស្ដាប់ អាមេរិក Mike Gottjried
នៅ Princeton អាមេរិកសសេរថា ៖ ខ្ញុំនឹងផ្ញើរសំបុត្រផ្ញើរជូនថ្នាក់ដឹកនាំវ៉ាស៊ីនតោនដើម្បី​ជំរុញគេបង្ហាញពីចំណងសាមគ្គីភាពរវាងរដ្ឋាភិបាលទាំងពីរអាមេរិកនិងវៀតណាម
ក្នុងបញ្ហាទាក់ទិនដល់ចិន។ ពិតជាគ្មានសមភាពខណៈដែលចិនរំលោភលើដំបន់
សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់បណ្ដាមិត្ត។ ត្រឹមតែ​ដំណោះស្រាយ
សន្តិភាពនិងច្បាប់អន្តរជាតិទើបនឹងផ្ដល់មកដំណោះស្រាយសមស្របបាន។ អាមេរិក
គាំទ្រវៀតណាមទាំងស្រុង។ អ្វីៗទាំងអស់​ដើម្បីសន្តិភាព។​ចិនត្រូវតែបញ្ឈប់ភ្លាមរាល់
អំពើរបង្ករឿងហេតុជាមួយមិត្តវៀត​ណាម​​របស់យើងខ្ញុំ។ ពីអេស្បាញ មិត្តអ្នកស្ដាប់
Roberto Diez Echevarria បាន​ចាត់ទុកថា រាល់ជំលោះរវាងវៀតណាមនិងចិនត្រូវបាន
ដោះស្រាយដោយ​ការ​សន្ទនា។ សន្តិវិធីមួយនឹងជួយកសាងសន្តិភាពលើពិភពលោក។ 


          លោកអ្នកនាងជាទីមេត្រី!

រួមជាមួយការជួយជ្រោមជ្រែងរបស់មិត្តភក្តិអន្តរជាតិ រាល់មតិចែករំលែកការលើកទឹក
ចិត្តជួយជ្រោមជ្រែងរបស់មិត្តអ្នកស្ដាប់លើទូទាំងពិភពលោកនេះជាមនោសញ្ជេតនា
ដ៏ថ្លៃថ្នូរ មានអត្ថន័យ ចំពោះប្រជាជនវៀតណាម។ ​ប្រជាជនវៀតណាមជានិច្ចកាល
ស្នេហារសន្តិភាព និងមានបំណងថា៖​ភាពតានតឹងនេះនឹងបានដោះស្រាយយ៉ាង
ឆាប់ៗ។​សូមអរគុណអស់​លោកអ្នកនាងដែលបានរួមដំណើរជាមួយប្រជាជាតិ
វៀតណាម លើផ្លូវតស៊ូ​ដើម្បីសន្តិភាពនេះ។

យើងខ្ញុំនឹងបន្តផ្តល់ព័ត៍មានទាក់ទិន​ដល់បញ្ហានេះឲមិត្តអ្នក​ស្ដាប់ទាំងអស់ ​លើ
កាណាល់វិទ្យុសម្លេងវៀតណាមនិងគេហទំព័រ៖​ http://vovworld.vn/

    មិនត្រឹមតែមិត្តអ្នកស្តាប់នៅប្រទេសជាច្រើនលើពិភពលោកប៉ុណ្ណោះទេ សម្បី
តែមិត្តអ្នកស្តាប់ជាជនជាតិចិន ក៏យល់ឃើញពីអំពើដាក់ស្ថានីយ៍ខួង Haiyang Shiyou -
៩៨១ ដោយខុសច្បាប់និងនាវាអមការពាររបស់ចិននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមជាអំពើខុសឆ្គង។ មិត្តអ្នកស្តាប់ Zhang
Pei Qiang បានផ្ញើរការអធិប្បាយលើទំព័រវែប www.vovworld.vn ដោយមានគោល
បំណងថា  ស្ថានភាពនេះនឹងមិនជះឥទ្ធិពលធ្ងន់ធ្ងរ លើទំនាក់ទំនងនៃប្រទេសទាំង
ពីរ និងដោះស្រាយសភាពការណ៍តានតឹង តាមរយៈកិច្ចចរចារ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ