ប៉ាគីស្ថាន៖ ការវាយប្រហារតម្រង់ទៅលើវិហារឥស្លានធ្វើឲ្យមនុស្សចំនួន២០នាក់ត្រូវស្លាប់

ប៉ាគីស្ថាន៖ ការវាយប្រហារតម្រង់ទៅលើវិហារឥស្លានធ្វើឲ្យមនុស្សចំនួន២០នាក់ត្រូវស្លាប់ - ảnh 1
ប៉ាគីស្ថាន៖ ការវាយប្រហារតម្រង់ទៅលើវិហារឥស្លានធ្វើឲ្យមនុស្សចំនួន២០នាក់ត្រូវស្លាប់ (Reuters)

        Vovworld-មជ្ឈដ្ឋានមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថា នារសៀលថ្ងៃទី៣០មករា
បានកើតមានឡើងការវាយប្រហារតម្រង់ទៅលើវិហារឥស្លាមមួយ Shi’ite និកាយ
នៅភាគខាងត្បូងនៃប្រទេសនេះដែលធ្វើឲ្យមនុស្សចំនួន២០នាក់ត្រូវ​ស្លាប់និង
មនុស្សរាប់សិបនាក់រងរបួស។ គ្រាប់បែកបានផ្ទុះខណៈដែល​សាសនិក​ឥស្លាម
កំពុងចូលរួមបានចូលរួមពិធីបួងសួងថ្ងៃសុក្រប្រចាំសប្ដាហ៍នៅវិហាមួយនៅទីរួម
ស្រុក Shikarpur នៅឆ្ងាយពីទីក្រុង Karachi ប្រមាណ៤៧០​គីឡូម៉ែត្រ​ទៅបែកខាង
ជើង។

        ករណីបានកើតមានឡើងខណៈដែលនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Nawaz
Sharif ទៅកាន់ទីក្រុង​ Karachi ធ្វើអធិបតីកិច្ចប្រជុំមួយស្ដីពី​ស្ថានភាព​សណ្ដាប់ធ្នាប់
និងច្បាប់នៅទីក្រុងធំបំផុតនិងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់​ប៉ាគីស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ