បង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភារវាងវៀតណាមនិងជប៉ុន


បង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភារវាងវៀតណាមនិងជប៉ុន - ảnh 1
បង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភារវាងវៀតណាមនិងជប៉ុន (VOV)

        Vovworld-ទទួលសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe
គណៈ​ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភា​លោក
ស្រី Nguyen Thi Kim Ngan បានទៅកាន់ក្រុងតូក្យូចាប់ផ្ដើមដំណើរ​ទស្សន​កិច្ច​ជាផ្លូវ
ការ​នៅ​ជប៉ុនចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី៣០សីហានិងចូលរួមសន្និសីទ​ក្រុម​ប្រឹក្សា
សកលលោក​ដើម្បីនារី (WAW 2015) ដែលប្រព្រឹត្តទៅនាថ្ងៃទី២៨និង២៩​សីហា​នៅ
ក្រុងតូក្យូ។ នាថ្ងៃ​ទី២៥សីហា អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan
បានជួបសន្ទនា​ជាមួយ​ប្រធានសភាជាន់ទាបជប៉ុន Tadamori Oshima។ នោការចរចារ
ភាគីទាំងពីរ​សន្យា​សកម្មនិងម្ចាស់ការគោលមាគ៌ាការទូត​ទ្វេភាគីនិងពហុភាគី រួម
ចំណែកក្នុង​សន្តិភាពស្ថិរភាពនៃដំបន់និងពិភពលោក។​ទាក់ទិនដល់បញ្ហាសមុទ្រ
ខាងកើត ភាគី​ទាំង​ពីរបានឯកភាពដោះស្រាយបញ្ហា​សមុទ្រខាងកើតដោយសន្តិវិធី
ផ្អែកលើច្បាប់​អន្តរជាតិរួមចំណែកក្នុងការអភិវឌ្ឍន៍ស្ថិរភាពនិងសម្បូររុងរឿងលើ
ពិភពលោក។

        នារសៀលថ្ងៃទី២៥សីហា​អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បាន​ទទួល
​ជួប​អនុប្រធានស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) Hideaki Domichi មក
​ទស្សនាស្ថានទូតវៀតណាមប្រចាំនៅជប៉ុនជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ