បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រុមសមាជិកសភាវៀតណាម-ថៃ

បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រុមសមាជិកសភាវៀតណាម-ថៃ - ảnh 1
លោក Pham Dinh Toan ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-ថៃ

(VOV)_នាព្រឹកថ្ងៃទី៦មិនា នៅទីក្រុងហាណូយ គណៈប្រតិភូក្រុមសមាជិកសភា
មិត្តភាពវៀតណាម-ថៃ ដឹកនាំដោយប្រធានក្រុម លោក Pham Dinh Toan បានជួប
ធ្វើការជាមួយគណៈប្រតិភូក្រុមសមាជិកសភាថៃ-វៀតណាម ដឹកនាំ​ដោយលោក Sak
chai Tanaboonchai ប្រធានក្រុម ដែលកំពុងមានដំណើរទស្សន​កិច្ច​នៅវៀតណាម។
 ថ្លែងមតិនៅទីនេះ លោក Pham Dinh Toan បានអះអាងថា៖​ទំនាក់ទំនងសហប្រតិ
បត្តិការរវាងក្រុមសមាជិកមិត្តភាព បានក្លាយទៅជា​កាណាល់សំខាន់ ក្នុងសកម្ម
ភាពកិច្ចការបរទេស ជាស្ព័ន្ធតភ្ជាប់រឹងមាំ​ រួម​ចំណែកពង្រឹងនិងពង្រីក​ទំនាក់ទំ
នងរវាងរដ្ឋសភានិង ​ប្រជាជន​នៃប្រទេស​ទាំងពីរ។

          រីឯ លោក Sakchai Tanaboonchai មានគោលបំណងថា៖នាពេលខាងមុខ​នេះ
 ក្រុមសមាជិកសភាទាំងពីរ នឹងបង្កើនសកម្មភាពផ្លាស់ប្តូរព័ត៌មាន បទ​ពិសោធន៍
សកម្មភាព បង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និង​ទំនាក់ទំនង
រវាងស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ