បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ

បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ - ảnh 1
លោក Dinh La Thang បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូរដ្ឋធានីវៀងច័ន្ទ ដែលដឹកនាំដោយលេខា និងជាអភិបាលក្រុងវៀងច័ន្ទ លោក Sinlavong Khoutphaythoune (sggp.org.vn)

(VOV)_នាយប់ ថ្ងៃទី ២៧ មិនា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ លេខា​គណៈ
កម្មាធិការបក្សទីក្រុងហូជីមិញ លោក Dinh La Thang បានទទួលជួបសន្ទនា​ជា​មួយ
​គណៈប្រតិភូរដ្ឋធានីវៀងច័ន្ទ ដែលដឹកនាំដោយ​លេខា និងជាអភិបាលក្រុងវៀងច័ន្ទ
 លោក Sinlavong Khoutphaythoune។​ នៅ​ទី​នេះ លោក Dinh La Thang បានអះអាងថា
 ទំនាក់ទំនងសហប្រតិបត្តិការរវាង ទីក្រុងហូជីមិញ និងរដ្ឋធានីវៀងច័ន្ទជាគំរូមួយ
​សម្រាប់មូលដ្ឋាន​នៃប្រទេស​ទាំងពីរ​ដើម្បី​រៀនសូត្រតាម ។ នាឆ្នាំ ២០១៧ ប្រទេសទាំង
ពីរនឹងរំលឹកខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូត ( ៥ កញ្ញា ១៩៦២ - ៥​
កញ្ញា ២០១៧) និង ៤០ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ
វៀតណាម ឡាវ (១៨ កក្ដដា ១៩៧៧ - ១៨​កក្ដដា ២០១៧) ។ រីឯខ្លួនវិញលោក Sinlavong Khoutphaythoune មានគោលបំណងថា ភាគីទាំងពីរនឹង​ពិភាក្សាអំពី​បទពិសោធន៍លើ
វិស័យដូចជាប្រមួលពន្ធ និងកិច្ចការគយជាដើម ព្រមទាំង​ឲ្យ​ដឹង​ទៀតថា ត្រូវមានដំណោះ
ស្រាយសំដៅអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍ ឲ្យសម
ស្របនឹងសក្ដានុភាពរបស់ទីក្រុង​ទាំងពីរ​នាពេលខាងមុខនេះ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ