បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

(VOVWORLD) - នៅក្រៅកិច្ចប្រជុំសន្តិសុខអន្តរជាតិម៉ូស្គូលើកទី ៧ ដែលកំពុងប្រព្រឹត្តទៅ នៅទីក្រុងម៉ូស្គូ (ប្រទេសរុស្ស៊ី) នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីការពារប្រទេស វៀតណាម បានជួប ពិភាក្សាជាមួយ រដ្ឋមន្ត្រីការពារជាតិ រុស្ស៊ី លោក Sergei Shoigu ។

បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី - ảnh 1

បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

នុងជំនួបនេះ លោក Ngo Xuan Lich បានវាយតំលៃខ្ពស់ចំពោះកិច្ចសហ ប្រតិបត្តិការផ្នែកបច្ចេកទេស- យោធានៃប្រទេសទាំងពីរ។ ជាពិសេស បន្ទាប់ពី ដំណើរទស្សនកិច្ ចមកកាន់វៀតណាមកាល ពីដើមឆ្នាំនេះ របស់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu រុស្ស៊ីបានបញ្ជូននាវាជួយសង្គ្រោះ របស់កងនាវា ប៉ាស៊ីហ្វិកមកកាន់វៀតណាមដើម្ បីចូលរួមការធ្វើ សមយុទ្ធ ធស្វែងរក និង ជួយសង្គ្រោះនៅលំហរសមុទ្រ ក៏ដូចជា ការបញ្ជូនគណៈ ប្រតិភូរបស់រុស្ស៊ីមក កាន់វៀតណាមដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាង នៃកិច្ច ព្រមព្រៀងស្តីពីការស្វែងរកនាវាមុជទឹក ដែលជួបគ្រោះថ្នាក់ជាដើម។       

  រីឯខ្លួនវិញ លោក Sergei Shoigu សង្ឃឹមថា ជំនួបជាទៀងទាត់រវាងថ្នាក់ ដឹកនាំជាន់ ខ្ពស់នៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ នឹងរួមចំណែកជម្រុញថែមទៀតលើវិស័យសហប្រតិបត្ តិការ ជាប្រពៃណីនេះឲ្យកាន់រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
បញ្ចប់កិច្ចប្រជុំនេះ លោក Ngo Xuan Lich និងលោក Sergei Shoigu បានចុះ ហត្ថលេខាលើឯកសារនៃដំណើរការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យយោធា ដំណាក់កាលឆ្នាំ២០១៨-២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ