បង្កើនការស្រាវជ្រាវ ព្យាករណ៍អំពីបញ្ហាថ្មីក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

(VOVWORLD) - គណៈកម្មាធិការទទួលបន្ទុកការងារអន្តរវិស័យអំពីការធ្វើសមាហរណកម្មសេដ្ឋកិច្ច ចាំបាច់ត្រូវបង្កើនការស្រាវជ្រាវ វាយតំលៃ និងព្យការណ៍អំពីបញ្ហាថ្មីថ្មោងនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនិងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។ 

ឧបនាយករដ្ឋមន្រ្តីវៀតណាម ប្រធានគណៈកម្មាធិការទទួលបន្ទុកការងារអន្តរវិស័យអំពីការធ្វើសមាហរណកម្មសេដ្ឋកិច្ច បានបញ្ជាណែនាំយ៉ាងដូច្នេះ ក្នុងកាលៈទេសៈ ដែលនិន្នាការសហប្រតិបត្តិការលើពិភពលោកកំពុងមានបម្រែបម្រួលជាច្រើន។

        លោកឧបនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យក្រសួង ស្ថាប័ននិងតំបន់ពាក់ព័ន្ធនានា ត្រូវដំណើរការយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពរបស់ក្រសួង ស្ថាប័ន និងតំបន់របស់ខ្លួន បង្កើតបរិយាកាសធ្វើអាជីវកម្មនិងវិនិយោគប្រកបដោយភាពងាយស្រួលសំរាប់សហគ្រាសជាតិនិងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ