បង្កើនទំនាក់ទំនងលើច្រើនវិស័យរវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាហៃទី

(VOVWORLD) -ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជានខ្ពស់នៃព្រឹទ្ធសភាហៃទី ដែលដឹកនាំដោយប្រធានព្រឹទ្ធសភាលោក Youri Latortue និងលោកជំទាវកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ មិថុនា។
បង្កើនទំនាក់ទំនងលើច្រើនវិស័យរវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាហៃទី - ảnh 1 បង្កើនទំនាក់ទំនងលើច្រើនវិស័យរវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាហៃទី

ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជានខ្ពស់នៃព្រឹទ្ធសភាហៃទី ដែលដឹកនាំដោយប្រធានព្រឹទ្ធសភាលោក Youri Latortue និងលោកជំទាវកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ មិថុនា។ នៅក្នុងជំនួបសន្ទនាបន្តាប់ពីពិធីទទួលបដិសណ្ឋារកិច្ចកាលពីល្ងាចថ្ងៃទី ១៩ មិថុនានោះ ប្រធានរដ្ឋសភាវៀតណាមមានស្នើឲ្យហៃទីនឹងមានសម្លេងគាំទ្រគោលការណ៍ឥតងាករេរបស់វៀតណាមគឺដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ស្ដីពីសំណើរបើកស្ថានទូតនោះ លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះការដែលហៃទីបើកស្ថានទូត និងចាត់បញ្ជូនតំណាងប្រចាំនៅហាណូយ។

      រីឯខ្លួនវិញ ប្រធានព្រឹទ្ធសភាហៃទី លោក Youri Latortue ស្នើឲ្យវៀតណាមជួយឧបត្ថម្ភហៃទីលើវិស័យកសិកម្ម ផ្លាស់ប្ដូរបច្ចេកទេស ជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ជាដើម។ លោកស្នើឲ្យវៀតណាមជួយឧបត្ថម្ភក្នុងកិច្ចការសមភាពភេទ ដោយចាត់ទុកថាវៀតណាមមានបទពិសោធន៍ក្នុងកិច្ចការនេះ។

      ស្ដីពីបញ្ហានៅសមុទ្រខាងកើត ប្រធានព្រឹទ្ធសភាហៃទីបានអះអាងថា ហៃទីជានិច្ចកាលសង្កត់ធ្ងន់ទៅលើការគោរពច្បាប់ ហើយនេះមិនត្រឹមតែជាគោលជំហររបស់ហៃទីបណ្ណោះទេ ថែមទាំងជាគោលជំហររបស់ប្រទេសជាសមាជិកនៃតំបន់ Caribe ទាំង ១៤ ដែលគោរពច្បាប់អន្តរជាតិ។

         ប្រធានទាំងពីររូបបានឯកភាពគ្នាបង្ដើតក្រុមសមាជិកសភាមិត្តភាព
ទ្វេភាគីឲ្យបានឆាប់ៗ ជំរុញសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ បង្កើនការយល់ដឹង និងជឿទុកចិត្តគ្នាទៅវិញទៅមក ហើយបង្កើនទំនាក់ទំនងជិតស្និទ្ធលើវេទិកាអន្តរសភាដូចជា IPU APF ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ