បង្កើនទំនាក់ទំនងវៀតណាម-បារាំង

បង្កើនទំនាក់ទំនងវៀតណាម-បារាំង - ảnh 1
លោក Le Hong Anh និងប្រធានព្រឹទ្ធសភាបារាំង Gérarard Larcher
(រូបថតៈ vietnam+)

(VOVworld)-នាថ្ងៃទី១៧តុលា២០១៤ លោក Le Hong Anh សមាជិកការិយាល័យន
យោបាយនិងជាសមាជិកអចិន្ត្រៃយ៍គណៈលេខា រួមជាមួយគណៈប្ររតិភូជាន់ ខ្ពស់
បក្សកុម្មុយនិស្តវៀត​ណាម បានមានជំនួបសន្ទនាជាមួយប្រធានព្រឹទ្ធសភា បារាំង
Gérarard Larcher និងតំណាងរបស់គណៈបក្សនយោបាយមួយចំនួន របស់ព្រឹទ្ធស
ភាបារាំង។ នៅទីនេះ លោក Gérarard Larcher បានសង្កត់ធ្ងន់ថា ព្រឹទ្ធសភា និង
រដ្ឋសភាបារាំងបានសន្យាថា នឹងបង្កលក្ខណៈងាយស្រួលក្នុង ដំណើរការពិនិត្យ និង
អនុម័តរាល់ឯកសារទាក់ទិនដល់ទំនាក់ទំនង កិច្ចសហប្រ​តិបត្តិការសេដ្ឋកិច្ច បច្ចេក
វិទ្យា វប្បធម៌របស់បារាំងចំពោះវៀតណាម ជាពិសេស រាល់ឯកសារទាក់ទិនផ្ទាល់
ដល់ដំណើរទស្សនកិច្ចវៀតណាមរបស់ ប្រធានាធិបតីបារាំង លោក Francois
 Hollande នាឆ្នាំ២០១៥ខាងមុខ។  លោក Gérarard Larcher ក៏បានអះអាងថែមទៀត
ថា លោក និងគណៈបក្សចងសម្ព័ន្ធ ដើម្បីចលនាប្រជាជន នឹងរួមជាមួយគណៈបក្ស
នយោបាយធំៗរបស់បារាំង ក្នុងនោះមានគណៈបក្សកុម្មុយនិស្តបារាំង ជម្រុញចំណង
សាមគ្គីភាពនិងសហ ប្រតិបត្តិការរវាងបារាំងនិងវៀតណាមប្រកបដោយប្រសិទ្ធិ
ភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ