បង្កើនសកម្មភាពសហប្រតិបត្តិការរវាងយុវជនវៀតណាមនិងបារាំង

(VOVWORLD) - នារសៀលថ្ងៃទី ២៧ កុម្ភៈ នៅទីក្រុងហាណូយ លេខាទី ១ គណៈកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជនបដិវត្តន៍ហូជីមិញ លោក Le Quoc Phong បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅ
វៀតណាម លោក Bertrand Lortholary។ 
បង្កើនសកម្មភាពសហប្រតិបត្តិការរវាងយុវជនវៀតណាមនិងបារាំង  - ảnh 1 បង្កើនសកម្មភាពសហប្រតិបត្តិការរវាងយុវជនវៀតណាមនិងបារាំង 

(VOVworld) – នារសៀលថ្ងៃទី ២៧ កុម្ភៈ នៅទីក្រុងហាណូយ លេខាទី ១ គណៈកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជនបដិវត្តន៍ហូជីមិញ លោក Le Quoc Phong បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Bertrand Lortholary។ ក្នុងពិធីទទួលជួបសន្ទនានេះ លោក Le Quoc Phong បានសម្តែងគោលបំណងថា៖ ឯកអគ្គរដ្ឋទូតបារាំង លោក Bertrand Lortholaryយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលថែមទៀតដើម្បីបង្កើនសកម្មភាពសហ ប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ក្នុងនោះ ប្រមូលផ្តុំទៅលើនិស្សិត សហគ្រិនវ័យក្មេងនិងសកម្មភាពចាប់ផ្តើមអាជីពច្នៃប្រឌិតរបស់យុវជន។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Bertrand Lortholary បានសម្តែងគោលបំណងថា៖ ទំនាក់ទំនងរវាងវៀតណាមនិងបារាំងនិយាយរួម ក៏ដូចជា កិច្ចសហប្រតិបត្តិការ រវាងយុវជននៃប្រទេសទាំងពីរនឹងបន្តបង្កើនថែមទៀតដោយឈរលើគ្រឹះស្ថាន ព្រមៗគ្នាខាងគោលដៅអភិវឌ្ឍន៍នៃប្រទេសទាំងពីរនាអនាគត។ លោក Bertrand Lortholary បានសង្កត់ធ្ងន់ពិសេសថា៖ ជំនាន់យុវវ័យនៃប្រទេសទាំងពីរនឹងជា កំលាំងបន្តនឹងជំរុញទំនាក់ទំនងមិត្តភាពសាមគ្គីភាពដើម្បីសន្តិភាពរវាង វៀតណាមនិងបារាំងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ