បោះឆ្នោតប្រធានាធិបតីបារាំង៖ការប្រកួតប្រជែងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ

បោះឆ្នោតប្រធានាធិបតីបារាំង៖ការប្រកួតប្រជែងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1
 

បេក្ខជនប្រធានាធិបតី លោក Emmanuel Macron នៅ Saint-Denis នាថ្ងៃទី២៥មិនា​
(រូបថត: AFP/TTXVN)

(VOV)_ ការប្រកួតប្រជែងរកសម្លេងឆ្នោតក្នុងការបោះឆ្នោត​ប្រធានាធិបតី
បារាំង កំពុងប្រព្រឹត្តទៅកាន់តែ​ខ្លាំង​ ក្នុងសភាពការណ៍ដែលបណ្ដាបេក្ខជនកំពុង
ជំរុញខ្លាំងដំណើការរកសម្លេង​គាំទ្រនៅភាគខាងត្បូងប្រទេសនេះ។ តាមការស្ទង់មតិ
 ដែលបានប្រកាសនាថ្ងៃទី១មេសាថា៖ តាមគំរោង ជុំទីមួយការបោះឆ្នោត​នឹងប្រព្រឹត្ត
ទៅនាថ្ងៃ​ទី២៣​មេសាខាងមុខ អត្រាអ្នកបោះឆ្នោតគាំទ្របេក្ខជន ​Emmanuel Macron
និងលោកស្រី ​Marine Le Pen ប្រធានគណបក្សស្ដាំនិយមជ្រុល ​(FN)បានថយចុះ ​ 1%
គឺ 25% និង 24%។ ផ្ទុយទៅវិញ អត្រាគាំទ្រអតីតនាយករដ្ឋមន្ត្រីលោក  François Fillon
ដំណាងអោយគណបក្សស្ដាំនិយមសាធារណះ (LR) បានកើន​ 2% ឡើងដល់ 19%។ ក្នុង
ពេលជាមួយគ្នានោះ ថ្នាក់ដឹកនាំគណបក្សឆ្វេងនិយម​”ប្រទេសបារាំងមិនអាចចុះញ៉ម
បាន” ​ លោក Jean-Luc Mélenchon គឺ 15%. 

តាមការស្ទង់មតិបានសរអោយឃើញថា៖ អ្នកបោះឆ្នោត ​38% មិនទាន់​មានសេចក្ដី
សម្រេចចិត្តចុងក្រោយនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ