បោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ ២០១៨៖ ប្រធានាធិបតី លោក Putin ត្រូវបានព្យាការណ៍ថានឹងទទួលជ័យជម្នះ

(VOVWORLD) -តាមការស្ទង់មតិរបស់ មជ្ឈមណ្ឌលស្រាវជ្រាវ VTSIOM ដែលប្រកាសនាថ្ងៃទី ១៥ មករា បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចនឹងទទួលបានជ័យជំនះលើសលប់ នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៨។
បោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ ២០១៨៖ ប្រធានាធិបតី លោក Putin ត្រូវបានព្យាការណ៍ថានឹងទទួលជ័យជម្នះ - ảnh 1 បោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ ២០១៨៖
ប្រធានាធិបតី លោក Putin ត្រូវបានព្យាការណ៍ថានឹងទទួលជ័យជម្នះ

តាមការស្ទង់មតិរបស់ មជ្ឈមណ្ឌលស្រាវជ្រាវ VTSIOM ដែលប្រកាសនាថ្ងៃទី ១៥ មករា បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចនឹងទទួលបានជ័យជំនះលើសលប់ នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៨។ តាមការស្ទង់មតិរបស់ VTSIOM បានបង្ហាញថាចំនួនប្រជាជនរុស្ស៊ីប្រមាណ ៦៧% នឹងទៅបោះឆ្នោតនាថ្ងៃទី ១៥ មិនាខាងមុខ។ ក្នុងនោះ ចំនួនប្រជាជនជាង ៨១ % នឹងគាំទ្រលោក Putin ហើយជួយឲ្យលោកប្រធានាធិបតីកំពុងកាន់អំណាចនេះ ទទួលបានជ័យជំនះលើគូប្រជែងទាំងឡាយ ដែលត្រូវបានព្យាករណ៍ថាមានអត្រអ្នកគាំទ្រមិនលើសពី ២ ខ្ទង់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ