បញ្ញាវ័ន្តវ័យក្មេងសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងវិស័យសេដ្ឋកិច្ចនិងបរិស្ថាន

បញ្ញាវ័ន្តវ័យក្មេងសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងវិស័យសេដ្ឋកិច្ចនិងបរិស្ថាន - ảnh 1
បញ្ញាវ័ន្តវ័យក្មេងសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងវិស័យសេដ្ឋកិច្ចនិងបរិស្ថាន
(http://www.vnu.edu.vn/)

(VOV)_នារសៀលថ្ងៃទី ១១ កុម្ភះ មជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ ​និងបច្ចេក វិទ្យាវ័យក្មេង នៃសម្ព័ន្ធសមាគមយុវជនទីក្រុងហូជីមិញ និងមជ្ឈមណ្ឌលស្រាវជ្រាវ
សេដ្ឋកិច្ចធុរកិច្ចបរិស្ថានវៀតណាម បានចុះហត្ថលេខាកម្មវិធី​សហប្រតិបត្តិការអភិវឌ្ឍន៍ សកម្មភាពអប់រំ បណ្ដុះបណ្ដាល ស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងវិស័យសេដ្ឋកិច្ចនិងបរិស្ថាន 
សំរាប់ជួរបញ្ញាវ័ន្តវ័យក្មេង។ តាមនោះ ភាគីទាំងពីររួមសហការបង្កើតក្រុមស្រាវ ជ្រាវសេដ្ឋកិច្ច និងបរិស្ថាន ដើម្បីអនុវត្តរាល់គំរោងការណ៍ស្រាវជ្រាវវិទ្យាសាស្ត្រ 
ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អ្នកស្រាវជ្រាវវ័យក្មេង …។ល។ លោក Doan
Kim Thanh នាយក មជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវ័យក្មេង 
បាន​អោយ​ដឹងថា៖

          “ យើងមានការជួយឧបត្ថម្ភជាច្រើនពីសង្គម អង្គភាពអាជីវកម្ម ​ជាហិរញ្ញវត្ថុ  សេដ្ឋកិច្ច សំរាប់សកម្មភាពរបស់ចលនា។ ប៉ុន្តែ កិច្ចសហប្រតិបត្តិការនេះស៊ីជំរៅ
ជាង  ក្នុងការជួយឧបត្ថម្ភលើវិស័យជំនាញ ក៏ដូចជាការ​តភ្ជាប់រវាងខាងក្នុងនិងខាង
ក្រៅផងដែរ។ ដូច្នេះ ការតភ្ជាប់នេះនឹងបង្កើតឡើង​ជំហានថ្មីរបស់មជ្ឈមណ្ឌល
អភិវឌ្ឍន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យាវ័យក្មេង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ