បញ្ហា Brexit៖ EU ទទួលស្គាល់ថាមិនទាន់មានការរីកចម្រើនធំក្នុងកិច្ចចរចាជាមួយអង់គ្លេស

(VOVWORLD) - នាថ្ងៃទី១២ តុលា ប្រធានក្រុមចរចារបស់សហភាពអឺរ៉ុប (EU) អំពីបញ្ហា Brexit លោក Michel Barnier បានវាយតំលៃថា វង់ចរចា ទី៥បានបញ្ចប់ដោយមិន ទទួលបានជំហានលោតផ្លោះធំណាមួយទេ។ 
បញ្ហា Brexit៖ EU ទទួលស្គាល់ថាមិនទាន់មានការរីកចម្រើនធំក្នុងកិច្ចចរចាជាមួយអង់គ្លេស - ảnh 1 ប្រធានក្រុមចរចារបស់សហភាពអឺរ៉ុប (EU) អំពីបញ្ហា Brexit លោក Michel Barnier (រូបថត៖ AFP/TTXVN)


ដោយហេតុនេះ លោកសង្ឃឹមថា ភាគីនានាអាចទទួលបានការរីកចម្រើនសំខាន់នាខែកុម្ភៈខាងមុខ។ ថ្លែងមតិក្នុង សន្និសីទកាសែតរួមនៅទីក្រុងព្រុចស៊ែល លោក Barnier ឲ្យដឹងថា នឹងជូន ដំណឹងចំពោះថ្នាក់ដឹកនាំអឺរ៉ុបក្នុងសន្និសីទកំពូល EU នាថ្ងៃទី១៩និងទី២០ តុលា ខាងមុខស្ដីពីការដែលកិច្ចចរចាមិនទាន់ទទួលបានការរីកចម្រើនដ៏គ្រប់គ្រាន់ ក្រោយពីវង់ចរចាចំនួន៥ ដើម្បីឈានដល់កិច្ចចរចាស្ដីពីទំនាក់ទំនងពាណិជ្ជកម្ម ជាមួយអង់គ្លេសក្រោយពី Brexit៕

ប្រតិកម្មទៅវិញ

ផ្សេងៗ